ហាង​ Gloria Jean's និង Saki Suki BBQ ប្រកាស​បើក​សាខា​ថ្មី មាន​ប្រម៉ូសិន​កប់

  • 2018-06-04 11:23:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភោជនីយដ្ឋាន​សុគីស៊ុប-សាច់​អាំង​លំដាប់​ស្តង់ដារ​ពី​ជប៉ុន Saki Suki BBQ និង​ហាង​កាហ្វេ Gloria Jean's បាន​សម្ពោធ​​​បើក​ដំណើរការ​​សាខា​ថ្មី​​របស់​ខ្លួន​ជាមួយ​​គ្នា​ កាល​ពី​ម្សិលមិញ នៅ​ផ្លូវ​លេខ​ ២៨៩ សង្កាត់​បឹងកក់១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

នៅ​ក្នុង​ពិធី​​នេះ ភោជនីយដ្ឋាន Saki Suki BBQ បាន​ធ្វើការ​ដាក់​តាំង​បង្ហាញ​ពី​ម្ហូបអាហារ​ដែល​មាន គុណភាព ​ស្តង់ដារ​ពី​​ជប៉ុន និង​ការ​បង្ហាញ​​​សិល្បៈ​​ឆុង​កាហ្វេ​ពី​បុគ្គលិក​ដែល​មាន​ជំនាញ​របស់​ហាង​​ Gloria Jean's ទៅកាន់​​​ភ្ញៀវ​កិត្តិ​យស​ទាំងអស់​។​

លោក​ជំទាវ​ឧកញ៉ា ស្រី វុទ្ធី អនុប្រធាន​កិត្តិយស​ សាខា​កាកបាទ​ក្រហម​រាជធានី​ភ្នំពេញ​ មាន​ប្រសាសន៍​ថា៖ “ភោជនីយ​ដ្ឋាន​នេះ​ទទួល​បាន​អាជ្ញាប័ណ្ណ និងអនុញ្ញាត​ឲ្យ​​ដំណើរ​ការ​នៅ​​​កម្ពុជា ព្រោះ​តែ​ការ​បម្រើ​អាហារ​ដែល​មាន​អនាម័យ​ជាមួយ​ គុណ​ភាព​ខ្ពស់ ពិសេស​អាហារ​គ្មាន​ជាតិ​គីមី ដែល​ផ្ដោត​ទៅ​លើ​សុខភាព​របស់​អតិថិជន"។

ក្នុង​ភោជនីយដ្ឋាន​នោះ​ក៏​មាន ហាងអាហារ​តូច​មួយ​ឈ្មោះ មេហ្គា ដែល​មាន​លក់​​ម្ហូប​ខ្មែរ​ និង​ម្ហូប​នៅ​បណ្ដា​ប្រទេស​ជិត​ខាង​ជា​ច្រើន​មុខ ទាំង​​ពេល​ព្រឹក និង​ថ្ងៃ​។ គ្រប់​គ្រឿង​ផ្សំ​ត្រូវ​បាន​ត្រួត​ពិនិត្យ ជា​មួយ​នឹង​ក្រុម​ការងារ​ពិនិត្យ​គុណ​ភាព​អាហារ​ ដើម្បី​ធានា​ពី​សុវត្ថិភាព​ចំណី​អាហារ​សម្រាប់​អតិថិជន។

លោក​ ប្រ៊ី​ស៊ីស ស្មី​ធ

លោក​ ប្រ៊ី​ស៊ីស ស្មី​ធ គណៈ​គ្រប់​គ្រង​ទូទៅ​ប្រចាំ​​ហាង​កាហ្វេ​ Gloria Jean's បាន​លើក​ឡើង​ថា​៖ "Gloria Jean's គឺជា​ហាង​កាហ្វេ​មួយ​នៅ​ក្នុង​ចំណោម​ហាង​កាហ្វេ​ធំ​ជាងគេ​នៅ​លើ​ពិភព​លោក​ដែល​មាន​​សរុប​ជិត​​ ១០០០ ហាង​ នៅ​ក្នុង​ប្រទេស​ចំនួន ៤៤ ខណៈ​​មាន​ ១២ សាខា​នៅ​កម្ពុជា ពោល​គឺ​ ៨ នៅ​ក្នុង​រាជធានី​ភ្នំពេញ ២​នៅ​​​សៀមរាប ១​នៅ​បាត់​ដំបង និង ១​​ក្នុង​ខេត្ត​ព្រះសីហនុ។

ហាង​នេះ​បម្រើ​ជូន​គ្រប់​ភេសជ្ជៈ​កាហ្វេ​ពិសេស​​​ ដែល​​គ្រឿង​ផ្សំ​នៃ​រូបម​ន្ត​ផ្ទាល់ ‘Chillers’ មាន​ប្រភព​តែមួយ​គត់​ពី​កាហ្វេ​អា​រ៉ា​ប៊ី​កា ដែល​ជា​ប្រភេទ​កាហ្វេ​មាន​គុណភាព​ល្អ​បំផុត​លើ​ពិភព​លោក ជាមួយ​និង​កន្លែង​លីង​កាហ្វេ​ដែល​មាន​ទីតាំងនៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី។

សម្រាប់​អបអរ​សាខា​ថ្មី ​ភោជនីយដ្ឋាន Saki Suki BBQ និង​មេហ្គា អតិថិជន​អាច​រីករាយ​ជា​មួយ​​សុ​គី​ស៊ុប និង​សាច់​អាំង​បែប​ជប៉ុន ​អាហារ​ខ្មែរ ដោយ​មាន​ការ​បញ្ចុះ តម្លៃ​២០% រយៈពេល​ពេញ​មួយ​​សប្ដាហ៍​ផង​ដែរ។ ឯ​ហាង​កាហ្វេ Gloria Jean's ក៏​មាន​ការ​ផ្ដល់​ជូន​គ្រប់​ភេសជ្ជៈ​ទាំងអស់ តម្លៃ​តែ​២​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ជាមួយ​រយៈពេល​៣​ថ្ងៃ។

សម្រាប់​ព័ត៌មាន​បន្ថែម​៖ 011 613 631៕

អត្ថបទ៖ សុខណា