យកកូនទី៣ម្ដងនេះស្វាមី យក់ ថិតរដ្ឋា ខ្លាចមិនសម្រេចក្ដីបំណង
- 2018-06-06 02:33:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យកកូនទី៣ម្ដងនេះស្វាមី យក់ ថិតរដ្ឋា ខ្លាចមិនសម្រេចក្ដីបំណង
ចន្លោះមិនឃើញ
បន្ទាប់ពីទទួលបានកូនប្រុសពីរនាក់ ជាចំណងដៃជាង ១០ឆ្នាំមកនេះ ឃុំ ប៉ុណ្ណាដែត ត្រៀមសុំប្រពន្ធយកកូនទី៣ តែលោកខ្លាចមិនសម្រេចក្ដីប្រាថ្នាទៅតាមអ្វី ដែលខ្លួន និងប្រពន្ធចង់បាន។
ស្វាមី យក់ ថិតរដ្ឋា និយាយថា ខ្លួន និងប្រពន្ធបានពិភាក្សាគ្នារួចហើយចំពោះរឿងយកកូនទី៣។ តែលោកព្រួយបារម្ភរឿងមួយខ្លាចមិនទទួលបានកូនស្រីសមតាមបំណង ព្រោះខ្លាចកូនលើកក្រោយប្រុសទៀត។ ដូច្នេះដើម្បីសម្រេចបំណងប្រាថ្នា ខ្លួន និងភរិយាមានតែទៅជួបគ្រូពេទ្យហើយ។
លោកថា៖"កូនលើកក្រោយនេះ ខ្ញុំនិងប្រពន្ធចង់បានកូនស្រី ទើបគិតគ្នាទៅពិគ្រោះជាមួយគ្រូពេទ្យ ព្រោះខ្លាចបានកូនលើកក្រោយប្រុសទៀត។ គ្រូពេទ្យដែលពួកយើងគ្រោងទៅជួបគឺនៅស្រុកខ្មែរនេះឯង មិនមែនពេទ្យក្រៅប្រទេសទេ"។
រឿងយកកូនទី៣ នេះដែរ ឃុំ ប៉ុណ្ណាដែត និង យក់ ថិតរដ្ឋា មិនទាន់សម្រេចយកក្នុងពេលឆាប់ៗនេះ ដោយសារតែអំឡុងពេលនេះលោក និងភរិយាមានការងាររវល់រៀងៗខ្លួនស្ទើរដកឃ្លាពុំរួច មានតែរង់ចាំ២ ទៅ ៣ឆ្នាំទៀតសិន។
យក់ ថិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត បានចូលរោងការជាមួយគ្នាអំឡុងឆ្នាំ ២០០៥ បើគិតមកត្រឹមឆ្នាំ ២០១៨ នេះមានរយៈពេល ១៣ឆ្នាំហើយ ដែលអ្នកទាំងពីរបានរួមរស់ជាមួយគ្នាយ៉ាងមានក្ដីសុខ ដោយទទួលបានកូនប្រុស ២ នាក់ជាចំណងដៃ។ កូនទី១ឈ្មោះ ឃុំរដ្ឋា ណាលីដូ អាយុ ១០ឆ្នាំ រៀនថ្នាក់ទី៤ ចំណែកឯកូនទី២ឈ្មោះ ឃុំរដ្ឋា ណាលីឌី អាយុ៣ឆ្នាំ៕