ភាគច្រើនឆ្លើយខុស ពេលសួរស្មាតហ្វូនណាមានក្បាលឆកមុនគេ
- 2018-06-09 02:39:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាគច្រើនឆ្លើយខុស ពេលសួរស្មាតហ្វូនណាមានក្បាលឆកមុនគេ
ចន្លោះមិនឃើញ
វិបសាយ Phone Arena បានធ្វើការស្ទង់មតិមួយជាមួយសំនួរសួរថា "ស្មាតហ្វូនថាណាមានក្បាលឆកមុនគេ?"។ លទ្ធផលបង្ហាញថាមានភាគច្រើនឆ្លើយខុស។
ក្នុងចំណោមអ្នកចូលរួមប្រមាណ ៣ ៦០០ នាក់ មានប្រមាណ ៦៣% បានបោះឆ្នោតថា Essential Phone ជាស្មាតហ្វូនមានក្បាលឆកមុនគេ។ ខណៈដែល Sharp Aquos S2 ដែលជាស្មាតហ្វូនមានក្បាលឆកមុនគេ ទទួលបានសំឡេងឆ្នោតត្រឹមប្រមាណ ២៤%។ ចំណែក iPhone X ទទួលបានជិត ៧%។
គួរដឹងថា Sharp Aquos S2 ជាស្មាតហ្វូនក្បាលឆកដែលបានបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៧។ ចំណែក Essential Phone វិញបានបង្ហាញខ្លួននៅថ្ងៃទី ១៧ ខែសីហា និង iPhone X បង្ហាញខ្លួននៅថ្ងៃ ១២ ខែកញ្ញា៕