១០សន្លឹក ថតបានមុនពេលសោកនាដកម្មកើតឡើង សឹងមិនគួរឲ្យជឿ

  • 2018-06-09 07:28:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​មួយ​ចំនួន​ប្រហែល​ជា​ធ្លាប់​បាន​ឃើញ​រូបថត ដែល​ត្រូវ​គេ​ថត​មុន​ពេល​កើត​សោកនាដកម្ម​ណា​មួយ​ហើយ ប៉ុន្តែ​រូប​ខាង​ក្រោម​ទាំង ១០ សន្លឹក​នេះ អាច​នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ខ្លោច​ចិត្ត។

#១ អ្នក​ថត​រូប Robert Landsberg ថត​បាន​ទិដ្ឋភាព​ភ្នំ​ភ្លើង St. Helen ផ្ទុះ ដែល​សម្លាប់​លោក ប៉ុន្តែ​លោក​បាន​ប្រើ​ខ្លួន​ប្រាណ​ដើម្បី​ការពារ​ឯកសារ​នោះ។

#២ គិលានុបដ្ឋាយិកា​ម្នាក់​មាន​ឈ្មោះ​ថា Mayinga N’Seka នៅ​អំឡុង​ពេល​ផ្ទុះ​ជំងឺ​អេបូឡា ក្នុង​ឆ្នាំ១៩៧៦ បាន​ឆ្លង​ជំងឺ​នេះ ហើយ​មិន​យូរ​ប៉ុន្មាន​ក៏​បាន​ស្លាប់។

#៣ នាវិក​នៃ​យានអវកាស Space Shuttle Challenger កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​យាន​របស់​ខ្លួន។ រយៈ​ពេល ៧៣វិនាទី​បន្ទាប់​ពី​ចេញ​ដំណើរ យាន Challenger បាន​ផ្ទុះ និង​សម្លាប់​នាវិក​ទាំង ៧នាក់​នោះ​តែម្តង។

#៤ កុមារ​អាយុ ១៤ឆ្នាំ​ម្នាក់​មាន​ឈ្មោះ​ថា Keith Sapsford បាន​លាក់​ខ្លួន​នៅ​លើ​កង់​យន្តហោះ ដែល​ធ្វើ​ដំណើរ​ពី​ទីក្រុង Sydney ទីកាន់​ប្រទេស​ជប៉ុន។ នៅ​ពេល​នោះ លោក John Gilspin ដែល​ជា​អ្នក​ថត​រូប​ម្នាក់ កំពុង​សាកល្បង​កាមេរ៉ា​ថ្មី​របស់​ខ្លួន ហើយ​ក៏​ថត​ជាប់ Keith Sapsford ធ្លាក់​ចុះ​ពី​លើ​អាកាស​កម្ពស់ ៦០ម៉ែត្រ បណ្តាល​ឲ្យ​ស្លាប់។

#៥ រថយន្ត​ពណ៌​ក្រហម​នៅ​ក្នុង​រូបថត​មាន​បង្កប់​គ្រាប់​បែក ដែល​បាន​សម្លាប់​មនុស្ស ២៩នាក់ និង ២២០នាក់​ផ្សេង​ទៀត​រងរបួស។ បុរស និង​កុមារ​នៅ​ក្នុង​រូប​ថត បាន​គេច​ផុត​ពី​គ្រោះថ្នាក់ ប៉ុន្តែ​អ្នក​ថត​រូប​បាន​ស្លាប់។

#៦ បុរស​ម្នាក់​មាន​ឈ្មោះ​ថា William Dave Sanders បាន​នាំ​សិស្ស​ជាង ១០០នាក់ ចាក​ចេញ​ពី​កង់ទីន ក្នុង​អំឡុង​ការ​បាញ់​ប្រហារ​នៅ​ក្នុង​សាលា Columbine High School។ ក្រោយ​មក លោក William ត្រូវ​គេ​បាញ់​ចំ​ទ្រូង ២គ្រាប់ បណ្តាល​ឲ្យ​ស្លាប់​តែម្តង។

#៧ លោក Dave Hally ថត​រូប​ប្រពន្ធ និង​កូន​ស្រី​អាយុ ៤ឆ្នាំ មុន​ពេល​ពួកគេ​ធ្វើដំណើរ​តាម​ជើង​ហោះហើរ MH17 ដែល​ក្រោយ​មក​មិន​យូរ​ប៉ុន្មាន ត្រូវ​រុស្ស៊ី​បាញ់​ទម្លាក់​នៅ​ប្រទេស​អ៊ុយក្រែន និង​សម្លាប់​មនុស្ស​លើ​យន្តហោះ​ទាំង​អស់។

#៨ លោក Robert Overcracker តួ​ជំនួស​ដ៏​ជំនាញ​ម្នាក់ បាន​ជិះ​ម៉ូតូ​ទឹក​នៅ​ទឹក​ជ្រោះ Niagara Falls ដើម្បី​គម្រោង «បង្កើន​ការ​យល់​ដឹង​ចំពោះ​អ្នក​គ្មាន​ផ្ទះ​សម្បែង» (Raise Awareness For The Homeless) ក្នុង​ឆ្នាំ១៩៩៥។ រូបថត​នេះ​ត្រូវ​ថត​បាន​មុន​ពេល​លោក Robert ធ្លាក់​ទឹកជ្រោះ​ស្លាប់ ដោយសារតែ​ឆត្រយោង​មិន​ក្រលាស់។

#៩ នេះ​គឺ​ជា​រូបថត​ចុងក្រោយ​នៃ​ជើង​ហោះហើរ Uruguayan Flight 571 មុន​ពេល​វា​បុក​ជាមួយ​នឹង​ភ្នំ Andes នៅ​អាមេរិក​ខាងត្បូង កាល​ពី​ថ្ងៃ​ទី១៣ ខែ​តុលា ឆ្នាំ១៩៧២។ នៅ​ពេល​នោះ​មនុស្ស ២៧នាក់​ក្នុង​ចំណោម ៤៥នាក់​នៅ​រស់​រាន​មាន​ជីវិត។ ប៉ុន្តែ​អ្នក​នៅ​រស់​ត្រូវ​បង្ខំ​ចិត្ត​ស៊ី​សាច់​អ្នក​ស្លាប់​ដើម្បី​បន្ត​ជីវិត។ នៅ​ចុង​បញ្ចប់ ពោល​គឺ​រយៈពេល ៧២ថ្ងៃ​ក្រោយ​មក នៅ​សល់​តែ​មនុស្ស ១៦នាក់​ប៉ុណ្ណោះ ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ។

#១០ កាមេរ៉ា​ក្នុង​រថយន្ត​ថត​បាន​យន្តហោះ TransAsia ស្ថិត​ក្នុង​ជើង​ហោះហើរ Flight 235 ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ Keelung នៅ​តៃវ៉ាន់។ នៅ​ពេល​នោះ​យន្តហោះ​បាន​ផ្ទុក​មនុស្ស ៥៨នាក់ ប៉ុន្តែ​អ្នក​នៅ​រស់​សល់​ត្រឹមតែ ១៥នាក់​ប៉ុណ្ណោះ៕

ចុចអាន៖

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សេង ឡុង