បណ្ឌិត​ច្នៃម៉ូដ ឯម រៀម មិន​កំណាញ់​ ចែក​រំលែកមកុដ​អប្សរា​ដល់​អ្នក​ផលិត​ភាពយន្ត​

  • 2018-06-11 04:38:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មកុដ​អប្សរា​ ដែល​ធ្លាប់​មាន​រឿង​ចម្រូងចម្រាស់ ត្រូវ​បាន​បណ្ឌិតច្នៃម៉ូដ ឯម រៀម យក​មក​ប្រើ​ម្តង​ទៀត​ក្នុង​ភាពយន្ត​ខ្លី​មួយ​ដែល​និយាយ​ពី​ស្រ្តី​ម្នាក់​​ជអ្នក​របាំ​បុរាណ​ខ្មែរ។ ភាពយន្ត​ខ្លី​នោះ​មាន​ចំណង​ជើង​ថា «នារី​របាំ» ដោយ​មាន​ឈុត​ជា​ច្រើន​ដែល​ត្រូវ​ការ មកុដ និង​សម្លៀក​បំពាក់​អប្សរា និង​ការ​តុបតែង រម្លឹក​ឡើង​វិញ​សម័យកាល​ឆ្នាំ​ ១៩៧០​។

បណ្ឌិតម៉ូដ ឯម រៀម

តាម​រយៈ​លោក ឯម រៀម សម្លៀក​បំពាក់​ និង​មកុដ​អប្សរា​នេះ លោក​ជួយ​រៀបចំ​ និង​ចំណាយ​ពេលវេលា​ដោយ​សុទ្ធ​ចិត្ត មិន​មាន​យកកម្រៃ​ថ្លៃថ្នូរ​មក​ដោះដូរ​ឡើយ​។ លោក ឯម រៀម បាន​បន្ត​ថា​ ដោយសារ​នេះ​ជា​សាច់រឿង​ល្អ មាន​រសនិយម និង​មាន​គោល​បំណង​ចង់​ផ្សព្វផ្សាយ​ពី​សិល្បៈ​ខ្មែរ​ ណា​មួយ​ដោយ​សារ​ផលិតករ​នៅ​ក្មេង​ ថែមទាំង​ខ្វះខាត​ធនធាន​ ទើប​លោកជួយ​រៀប​ចំ​សម្លៀក​បំពាក់​នេះ ដោយ​មិន​យក​កម្រៃ​រយៈ​ពេល​ ២ថ្ងៃ​នៅ​កន្លែង​ថត​ភាពយន្ត​ខ្លី​នេះ​ក្នុង​ខេត្ត​កែប​។

លោក ឯម រៀម និងក្រុមផលិត

ការ​ចូល​រួម​ចំណែក​ក្នុង​ការ​ផលិត​ភាពយន្ត​បែប​នេះ​ សិល្បករ​ម៉ូដ​ដ៏​កំពូល​ម្នាក់​នេះ​ថា ជា​ការងារ​ដែល​រូប​លោក​ពេញចិត្ត​ លើស​ពី​នោះ​ទៀតរូប​លោក​កាន់​តែ​ចូល​ចិត្ត​ពេល​ដែល​ផលិតករ អ្នក​ដឹករឿង​គិត​ផលិត​ភាពយន្ត​ណា​ដែល​បង្ហាញ​ពី​វប្បធម៌​ខ្មែរ​បែប​នេះ​។ រូប​លោក​សង្ឃឹម​ថា​រូបភាព និង​សាច់រឿង​ នៃ​ភាពយន្ត​ខ្លី «នារី​របាំ» នេះ​នឹង​ចេញ​ផ្សាយ​ឆាប់​ៗ ដើម្បី​បង្ហាញ​ដល់​សារធារណៈជន​ ៕

អត្ថបទ៖ Sunny