ខ្លាំងមែន! កូនខ្មែរម្នាក់ ឆ្លងកាត់វគ្គជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្មវិធីប្រកួតរាំបែបអន្តរជាតិនៅថៃ

  • 2018-06-13 04:50:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​រាំ​បែប​អន្តរជាតិ​ដែល​មាន​ឈ្មោះថា SEACON DANCE BATTLE INTERNATIONAL បាន​ប្រព្រឹត្ត​ធ្វើ​ក្នុង​ប្រទេស​ថៃ​​រយៈ​ពេល​បី​ថ្ងៃ​គិត​ចាប់​ពី​ថ្ងៃ​ទី​ ៨ ៩ ១០ ខែ មិថុនា ដែល​មាន​បេក្ខភាព​ចូលរួម​ប្រកួត​តាម​បណ្តា ប្រទេស​​ផ្សេង​ៗ​ដូចជា​ ជប៉ុន​ ថៃ​ ហ្វីលីពីន ហុងកុង ឡាវ និង​មាន​បេក្ខភាព​មកពីប្រទេសផ្សេងៗ​ជាច្រើនទៀត ពិសេសពីកម្ពុជាម្នាក់។

JUVIE LIN លើឆាករាំ ក្នុងប្រទេសថៃ

ក្នុងនោះ លោក JUVIE LIN ជាសមាជិកក្នុងក្រុម POLARIX តំណាងអោយប្រទេសកម្ពុជា បានជាប់ឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងការប្រកួតរាំ Free Style មួយទល់នឹងមួយ ហើយបានចំណាត់ថ្នាក់លេខ ៤ ក្នុងចំនោមបេក្ខជន ៥៤នាក់។ នេះគឺជាសមិទ្ធិផលដ៏សំខាន់សម្រាប់យុវជនសម័យថ្មី ជាមោទកភាពមួយដែលបង្ហាញថាកូនខ្មែរ​ មានសមត្ថភាព​ និងទេពកោសល្យ ភាពទាន់សម័យទៅដល់ពិភពលោកឃើញថាកូនខ្មែរក្នុងប្រទេសកម្ពុជាក៏អាចមានឪកាសប្រកួត​ប្រជែងក្នុងឆាកអន្តរជាតិបានដែរ។

JUVIE LIN លើឆាករាំ ក្នុងប្រទេសថៃ

បញ្ជាក់ថា យុវជន JUVIE LIN គឺជាអ្នកចំរៀងរេប អ្នករាំ និង ជាអ្នកសរសរចំរៀងទៀតផង ហើយគាត់កំពុងតែខិតខំពង្រីកសិល្បៈរាំ Hip Hop ជាមួយនឹងក្រុមរបស់គាត់ផ្ទាល់គឺក្រុមប៉ូឡារិច (POLARIX)៕

ក្រុមប៉ូឡារិច (POLARIX)

អត្ថបទ៖ Sunny

រូបភាពផ្តល់សិទ្ធិដោយ ក្រុម POLARIX

អត្ថបទថ្មី