Martial ចង់ដើរចេញពី Manchester United
- 2018-06-14 03:06:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Martial ចង់ដើរចេញពី Manchester United
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធរបស់ Manchester United កីឡាករ Anthony Martial មានបំណងចង់ចាកចេញពីក្លឹបក្នុងរដូវក្ដៅនេះ ដោយសារកត្តាមិនសូវបានលេង។ នេះតាមសម្ដីភ្នាក់ងាររបស់ Martial។
Philippe Lamboley ដែលជាភ្នាក់ងាររបស់ Martial បាននិយាយថា United ចង់ពង្រីកកុងត្រាជាមួយMartial មិនចង់ឲ្យកីឡាករបារាំងរូបនេះចេញពីក្លឹបឡើយ។ ប៉ុន្តែសាមីខ្លួនមិនចង់នៅទៀតឡើយ ព្រោះឲ្យលេងរបស់គេបានតិចតួចណាស់កាលពីរដូវកាលមុន ក្រោយមានវត្តមានរបស់ Alexis Sanchez។
លោបបន្តថា បន្ទាប់ពីគិតអំពីកត្តានិងលទ្ធភាពជាច្រើន Anthony ចង់ចេញពី Manchester United ។ កុងត្រារបស់កីឡាករវ័យ២២ឆ្នាំជាមួយបិសាចក្រហមនឹងអស់នៅចុងរដូវកាលក្រោយ។ រដូវកាលមុនគេមិនសូវបានលេងពេញតង់ប៉ុន្មានទេ បង្ហាញខ្លួន៤៥ប្រកួតគ្រប់កម្មវិធីរកបាន១១គ្រា។ អ្វីដែលជារឿងសោកស្ដាយ Martial មិនត្រូវបានជម្រើសជាតិបារាំងកោះហៅទៅលេង World Cup ឆ្នាំនេះទេ៕