មក​តាម​ដាន​ហាង​ឆេង​ម៉ូតូ​ មាន​លុយ​ជាង ១០០០ ដុល្លារ​អាច​គិត​គូរ​បាន

  • 2018-06-15 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​ប៉ុន្មាន​ខែ​នេះ មាន​ម៉ូតូ​ថ្មីៗ​ជា​ច្រើន​ម៉ូឌែល​បាន​ចូល​មក​ទីផ្សារ​ក្នុង​ស្រុក​គរ​ជើង​គ្នា មាន​ខ្លះ​ក៏​លក់​ដាច់​អស់ ខ្លះ​ក៏​នៅ​សល់ តោះ! មក​តាម​ដាន​តម្លៃ​ម៉ូតូ​ថ្មីៗ​នៅ​ពាក់​កណ្ដាល​ខែ​នេះ មាន​ម៉ូឌែល​ខ្លះ​មិន​សូវ​ជា​ចុះ​ថ្លៃ​ខ្លាំង​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ទៅ​ជា​ឡើង​ថ្លៃ​​វិញ ​ដូច​ជា Honda Beat ឡើង​ពី ១៧៥០ ដុល្លារ​ដល់ ១៨៥០ ដុល្លារ ចំណែក​អាសង់តម្លៃនៅ​ដដែល ឯ Zoomer-X នៅសល់ជាង ១៩០០ ដុល្លារ​ប៉ុណ្ណោះ

ក្រឡេក​ទៅ​មើល​ម៉ូតូ​ធំ​ពេញ​និយម​ដូចជា KTM Duke, Kawasaki, Pulsar, Ducati ,KR Motor និង GPX តម្លៃ​នៅ​ដដែល មិន​សូវ​ប្រែប្រួល​ច្រើនដូច​ខែ​មុន​នោះ​ទេ៕

មើល​ហាងឆេង​លម្អិត​ម៉ូតូ​ស៊េរី​ផ្សេងៗ៖

#យ៉ាង​ម៉េច​ដែរ​តម្លៃ​នេះ ល្មម​អាច​លៃលក​ទិញ​បាន​ទេ?

បញ្ជាក់៖ តម្លៃ​អាច​ប្រែប្រួល​បន្ទាប់​ពី​ចេញ​ផ្សាយ​រួច។ (អ្នក​លក់=តម្លៃ​តាម​ហាង)។

អត្ថបទ៖ រក្សា