ទ្រាំសើចអត់បាន ពេលយល់អត្ថន័យភាសាអ្នកបាត់ដំបង ទាំង២០ពាក្យនេះ
- 2018-06-16 06:15:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទ្រាំសើចអត់បាន ពេលយល់អត្ថន័យភាសាអ្នកបាត់ដំបង ទាំង២០ពាក្យនេះ
ចន្លោះមិនឃើញ
គ្រប់បណ្ដាខេត្តទូទាំងប្រទេសកម្ពុជា តែងមានគ្រៀមភាសារៀងខ្លួន ដែលអ្នកស្រុកផ្សេង អាចនឹងចម្លែកត្រចៀកបន្តិច។ មិនខុសអីពីប្រជាជននៅខេត្តបាត់ដំបងក៏មានគ្រៀមភាសា ច្រើនគួរឲ្យកត់សម្គាល់ ហើយភាសាខ្លះសឹងតែមិនដែលឮតែម្ដង តែវាជាភាពសាមញ្ញសម្រាប់ប្រជាជននៅតំបន់ទាំងនោះ។ តោះមកស្វែងយល់ទាំងអស់គ្នាណា!!
១. ត្វាគោ= សាច់ក្រកគោ
២. សារ៉ាយ = ចាហួយ
៣. តៅកឺ = ចាហួយខ្មៅ
៤. បំពង់បឺត = ទុយយោបឺត
៥. ណែមឆ្អិន = សាយ៉
៦. ណែមឆៅ = កួង
៧. នំហីង = នំប៉ោង
៨. សន្លុះ = តឺនុយ
៩. ឌាប់= ដប់
១០. បៀត= នៅជិត
១១. ម៉ះ ឬ មះ = មាស
១២. ឃាំ = ខំ
១៣. តូវណា= ទៅណា
១៤. ដង្កៀប= កាដៀប
១៥. ផ្លែកាភ្លូ= ផ្លែជម្ពូរ
១៦. ឡាម៉េច = យ៉ាងម៉េច
១៧. កុំប៉ៃពេក= កុំប៉ិនពេក
១៨. ផ្លែកាថន = ផ្លែបំពេញរាជ (កំពីងរាជ)
១៩. យ៉ាកម៉េះ= លំបាក
២០. បាយអាំង= អន្សមចេកអាំង