Sharp ចេញលក់ស្មាតហ្វូនមួយទៀត តែក្បាលឆកតាម iPhone X ម្ដង
- 2018-06-16 08:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sharp ចេញលក់ស្មាតហ្វូនមួយទៀត តែក្បាលឆកតាម iPhone X ម្ដង
ចន្លោះមិនឃើញ
តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនអេឡិចត្រូនិក Sharp និងជាក្រុមហ៊ុនដែលផលិតស្មាតហ្វូនឆកដំបូងគេ បានបញ្ចេញលក់ស្មាតហ្វូនត្រកូល Aquos S3 មកកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង នាពេលថ្មីៗនេះ។
ទោះ Sharp Aquos S2 មានឈ្មោះជាអ្នកចេញក្បាលឆកមុនគេ ក៏ពិតមែន ប៉ុន្តែចំពោះ Sharp Aquos S3 មានទ្រង់ទ្រាយដូចទៅនឹង iPhone X ទៅវិញ ពោលគឺ Sharp មិនបានរក្សាម៉ូត(Style) ឆកតូចមួយខាងលើដូចសិស្សប្អូន S2 នោះទេ។
ស្មាតហ្វូន Sharp Aquos S3 ដើរដោយAndroid One មានអេក្រង់ទំហំ ៦ អ៊ីញកម្រិតបង្ហាញរូបភាព FHD មានបំពាក់កាមេរ៉ាភ្លោះខាងក្រោយមួយគ្រាប់ទំហំ ១២ មេហ្គាភិចសែល និងមួយគ្រាប់ទៀតទំហំ ១៣ មេហ្គាភិចសែល ចំណែកកាមេរ៉ាមុខទំហំ ១៦ មេហ្គាភិចសែល។ ប្រើបន្ទះឈីប Snapdragon 630 មាន RAM ៦GB និងមេម៉ូរីទំហំ ៦៤ GB មានថាមពលថ្ម ៣២០០ មីលីអំពែ។
ចំពោះតម្លៃ Sharp Aquos S3 គឺ ៧៩៩០ ដុល្លារ។
អានអត្ថបទបន្ត៖