គ្រឿងសមុទ្រធ្លាក់ពីលើមេឃ ក្រោយភ្លៀងព្យុះកួចស្រូបចេញពីសមុទ្រយ៉ាងសាហាវ

  • 2018-06-17 07:06:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រូបថត​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជា​ច្រើន​សន្លឹក ត្រូវ​បាន​បង្ហោះ និង​ចែកចាយ​ពាសពេញ​បណ្ដាញ​អ៊ីនធឺណិត​ក្នុង​ប្រទេស​ចិន ដោយ​បង្ហាញ​ឲ្យ​ឃើញ​សត្វ​សមុទ្រ ដូចជា មឹក និង បង្កង ជាដើម បាន​ធ្លាក់​ចុះ​ពី​លើ​មេឃ ក្រោយ​ត្រូវ​ខ្យល់​ព្យុះ​កួច និង​ស្រូប​ចេញ​ពី​ទឹក​សមុទ្រ។

រូបថត​ទាំង​នោះ​ត្រូវ​បាន​ថត​នៅ​ទីក្រុង Qingdao ស្ថិត​ក្នុង​ភាគ​ខាងកើត​ខេត្ត Shandon ប្រទេស​ចិន កាល​ពី​ថ្ងៃ​ពុធ កន្លង​ទៅ​នេះ។

បើ​ទោះ​បី​ជា​រូបថត​ទាំង​នោះ​ហាក់​មើល​ទៅ​ដូច​មិន​ទំនង ប៉ុន្តែ​សត្វ​សមុទ្រ​ទាំង​នោះ ពិត​ជា​អាច​ត្រូវ​ខ្យល់​ព្យុះ​កម្លាំង​ខ្លាំង​ស្រូប​ឡើង​មក​លើ​បាន តាម​រយៈ​ការ​បង្កើត​ជា​ទម្រង់​ទឹក​ហូរ។ មិនតែប៉ុណ្ណោះ វា​អាច​ស្រូប​យក​សត្វ​សមុទ្រ ដែល​ស្ថិត​នៅ​ជម្រៅ​រាប់​គីឡូម៉ែត្រ​ទៀត​ផង។

ជាមួយ​គ្នា​នេះ​ដែរ រដ្ឋបាល​ឧតុនិយម​របស់​ប្រទេស​ចិន ក៏​បាន​បញ្ជាក់​ថា ពិត​ជា​មាន​សត្វ​សមុទ្រ​ជា​ច្រើន​ត្រូវ​បាន​ខ្យល់​ព្យុះ​ស្រូប​ឡើង​មែន។

គួរ​រំលឹក​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ នៅ​ឯ​ប្រទេស​ម៉ិកស៊ីកូ ក៏​បាន​ជួប​ហេតុការណ៍​ស្រដៀង​គ្នា​នេះ​ដែរ ដោយ​សត្វ​ត្រី​ជា​ច្រើន​ត្រូវ​ខ្យល់​ព្យុះ​ស្រូប​យក និង​ធ្លាក់​ចុះ​មក​វិញ​ដូច​ទឹក​ភ្លៀង​អីចឹង៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង