SmallWorld SmallBand ប្រកាសចូលវិស័យកុន ក្រោយចេញអាល់ប៊ុម ២ គុណ ៥ គ្រប់ ១ ឆ្នាំភ្លាម
- 2018-06-19 08:56:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
SmallWorld SmallBand ប្រកាសចូលវិស័យកុន ក្រោយចេញអាល់ប៊ុម ២ គុណ ៥ គ្រប់ ១ ឆ្នាំភ្លាម
ចន្លោះមិនឃើញ
SmallWorld SmallBand បានជួបជុំជាមួយអ្នកគាំទ្រ កាលពីថ្ងៃទី៩ មិថុនា ដែលជាថ្ងៃគម្រប់ ១ឆ្នាំ របស់អាល់ប៊ុម ២ គុណ ៥ ដោយបានបង្ហោះវីដេអូ Bothies (បច្ចេកវិទ្យាថតកាមេរ៉ាមុខក្រោយ ក្នុងពេលតែមួយរបស់ Nokia 7Plus) លើផេកហ្វេសប៊ុកផ្លូវការខ្លួន ហើយបានប្រកាសចង់ចូលរួមវិស័យកុន។
លោក រៀម សុភិរម្យ ប្រធានក្រុម SmallWorld SmallBand បាននិយាយថា ក្រុមតូច នឹងមិនផ្ដោតតែលើការបង្កើតចម្រៀង និងអាល់ប៊ុមថ្មីតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែក្នុងឆ្នាំថ្មីនេះ នឹងចូលរួមក្នុងវិស័យកុនផងដែរ។
លោក ភិរម្យ បានបន្តថា៖ "រាល់ពេលយើងសម្ដែងសិល្បៈ ទូរសព្ទដៃពិតជាសំខាន់ក្នុងការកត់ចំណាំ ចាប់យករូបភាព និងវីដេអូក្នុងពេលសម្ដែង ដើម្បីផ្សព្វផ្សាយតាមបណ្ដាញសង្គម ជាក់ស្ដែងដូចថ្ងៃគម្រប់មួយឆ្នាំ ២ គុណ ៥ អ៊ីចឹង។ ខ្ញុំតែងតែប្រើទូរសព្ទ Nokia 7Plus"។
Nokia 7 Plus មានកាមេរ៉ាមុខលំដាប់ Pro 16MP ប្រើកញ្ចក់ ZEISS និងកាមេរ៉ាក្រោយទំហំ 12MP/ 13MP ដែលមានសមត្ថភាពចាប់រូបភាពពិតតាមពណ៌ធម្មជាតិ និងចាប់យករូបភាពនៅទីងងឹតបានល្អ។
Smartphone តម្លៃ ៣៩៩ ដុល្លារនេះ មានអេក្រង់ ៦ អ៊ីញ កម្រិត Full HD+ ជាមួយ ROM 64GB និងRAM 4GB៕