កុំព្យូទ័រ Sabay ចំនួន ១៨ គ្រឿង​រៀបចំ​រួច​ជាស្រេច​សម្រាប់​ទស្សនិកជន ITET 2014

  • 2014-11-14 18:44:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុំព្យូទ័រ​ចំនួន ១៨ គ្រឿង​បំពាក់​ទៅ​ដោយ​អ៊ីនធឺណិត​ដែល​មាន​ល្បឿន​លឿន​ដូច​ព្យុះ បាន​រៀបចំ​រួច​ជាស្រេច​នៅ​ស្តង់ Sabay តាំង​ពី​ល្ងាច​ម្សិលមិញ ទុក​សម្រាប់​ស្វាគមន៍ និង​ផ្ដល់​ឱកាស​ឲ្យ​ទស្សនិកជន​បាន​ទទួល​នូវ​ភាព​សប្បាយរីករាយ​ពី​ការសាកល្បង​នូវ​សេវា​កម្សាន្ត​នានា​របស់ Sabay នៅ​ក្នុង​ពិព័រណ៍​បច្ចេកវិទ្យា​អេឡិចត្រូនិក និង​ទូរគមនាគមន៍​អត្តរជាតិ ITET 2014។

 

 

 

 

ទស្សនិកជន​នឹង​ទទួល​បាន​រង្វាន់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្តង់ Sabay ដោយ​គ្រាន់តែ​ចូល​កម្សាន្ត​សាកល្បង​នូវ​សេវា​កម្សាន្ត​នានា​របស់​ក្រុម​គ្រួសារ Sabay Leng ដែល​រង្វាន់​ទាំងនោះ​មាន​ទាំង​អាវយឺត Sabay ថង់​យួរ Sabay និង Coupon ដើរកម្សាន្ត​ក្នុង​សួន​កម្សាន្ត Dreamland ជាដើម។

 

 

រក​ឯណា​បាន! មក​កោះ​ពេជ្រ​ថ្ងៃ​នេះ​ទទួល​បាន​ទាំង​ចំណេះ​បច្ចេកវិទ្យា ស្គាល់​ទាំង​សេវា​កម្សាន្ត​អនឡាញ​ថ្មីៗ ហើយ​ទទួល​បាន​រង្វាន់​ដោយ​ឥតគិតថ្លៃ​ទៀត។

 

 

ពិព័រណ៍​បច្ចេកវិទ្យា​ព័ត៌មាន អេឡិចត្រូនិក​និង​ទូរគមនាគមន៍​អន្តរជាតិ​ នឹង​ចាប់​ធ្វើ​ពី​ថ្ងៃ​ទី ១៤​ ដល់ ១៦​ វិច្ឆិកា​ ២០១៤ នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះពេជ្រ។ កម្មវិធី​ពិព័រណ៍​នេះ មាន​ការ​ចូលរួម​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាង ៤០ ដែល​នឹង​ដាក់​បង្ហាញ​ផលិតផល​និង​សេវាកម្ម​នានា​ដល់​ប្រិយមិត្ត​បាន​ទស្សនា។

 

អត្ថបទ៖ ភីឆាយ

អត្ថបទពេញនិយម
អត្ថបទថ្មី