"ហ្លួងព្រះស្តេចកន" បញ្ចាំងឲ្យមើល Free ក្នុងគោលបំណងធំមួយ
- 2018-06-20 10:34:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"ហ្លួងព្រះស្តេចកន" បញ្ចាំងឲ្យមើល Free ក្នុងគោលបំណងធំមួយ
ចន្លោះមិនឃើញ
ភាពយន្តប្រវត្តិសាស្ត្ររឿង «ហ្លួងព្រះស្តេចកន» នឹងត្រឡប់មកវិញជាថ្មី ដោយបញ្ចាំងឲ្យទស្សនាដោយសេរី រយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ២២-២៤ មិថុនា ២០១៨ ពីម៉ោង ៦:០០-៩:០០យប់ នៅវាលព្រះមេរុ។ ការចាក់ផ្សាយឡើងវិញនេះ គឺជាការចូលរួមចំណែកលើកស្ទួយ និងគាំទ្រដល់ព្រឹត្តិការណ៍ដ៏ធំមួយក្នុងប្រទេស គឺព្រឹត្តិការណ៍បំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក។
អំឡុងពេលបើកឲ្យទស្សនាដោយសេរីនេះ ក្រុមការងារនៃស្ថានីយទូរទស្សន៍ PNN នឹងរៀបចំការកម្មវិធីផ្សេងៗ ដើម្បីឲ្យអ្នកចូលរួមលេងកម្សាន្ត និងឈ្នះរង្វាន់ជាច្រើនដូចជា៖
នៅថ្ងៃចុងក្រោយដដែលនេះ ក៏មានការលេងហ្គេមថ្មី១ ដែលនឹងផ្ដល់ជូន ពានរង្វាន់ ដល់អ្នកជាប់ជ័យលាភីចំនួន៣រូប។ ឯអ្នកដែលមិនទទួលបានជោគជ័យ ក៏ទទួលបានរង្វាន់លួងចិត្តជាច្រើនដែរ។
ការចាក់បញ្ចាំងរឿង «ហ្លួងព្រះស្តេចកន» ទទួលបានការសហការពីស្ថានីយទូរទស្សន៍ PNN ជាមួយភេសជ្ជៈប៉ូវកំលាំងWURKZ និង ទឹកពិសារបរិសុទ្ធកម្ពុជា៕
ទស្សនាវីដេអូខាងក្រោម៖