ប៉ុន្មានម៉ាត់ពីកូនស្រីពិធីការិនី យុគ ចិន្តា ចាក់ដោតឱរ៉ាអ្នកម្តាយ (មានវីដេអូ)
- 2018-06-22 04:26:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ុន្មានម៉ាត់ពីកូនស្រីពិធីការិនី យុគ ចិន្តា ចាក់ដោតឱរ៉ាអ្នកម្តាយ (មានវីដេអូ)
ចន្លោះមិនឃើញ
ពិតជាគួរឲ្យសរសើរពិធីការីនីល្បីឈ្មោះពូកែវោហាស័ព្ទធ្វើឲ្យអ្នកគាំទ្រជក់ចិត្តអ្នកនាងយុគ ចិន្តាខ្លាំងណាស់ មិនត្រឹមតែពូកែការងាររកស៊ីប៉ុណ្នោះទេ តែពិធីការីនីរូបនេះពិតជាពូកែអប់រំប្រៀនប្រដៅកូនស្រីតែមួយរបស់ ខ្លួនខ្លាំងណាស់ ព្រោះយុគ ដាពេជ្រហៅ អូន "អម" ទើបតែមានអាយុ១៥ឆ្នាំនាងហាក់ជាក្មេងម្នាក់ដែលកតញ្ញូនិងពូកែខ្លាំងណាស់ដូចជាទាំងការសិក្សា ជំនាញឯកទេសផ្ទាល់ខ្លួន ចេះច្រៀង ចេះរបាំបាឡេ &របាំខ្មែរ លេងឧបករណ៍តន្ត្រី ទាំងការនិយាយស្តី ភាសាបរទេស នឹងសុជីវធម៌រស់នៅព្រោះនាងថាគឺម្តាយរបស់នាងតែម្នាក់ជាអ្នកផ្តល់ដំបូន្មាននិងគំរូយ៉ាងល្អឲ្យនាងបានឃើញជារៀងរាល់ថ្ងៃ។
ជាក់ស្តែងទើបតែឆ្លងពិធីខួបកំនើតរបស់ អូន អម កន្លងទៅនេះនាងតូចបានប្រើសម្តីយ៉ាងស្រទន់ត្អូញត្អែរពាក្យ ពេចន៍ចេញពីក្នុងចិត្តថានាងអាណិតអ្នកម្តាយរបស់ខ្លួនខ្លាំងណាស់ចង់ធ្វើអ្វីគ្រប់យ៉ាងដើម្បីម្តាយវិញកុំឲ្យគាត់ហត់......តាមសម្តីរបស់នាងផ្តល់ការសំភាសន៍មកកាន់Sabay "ខ្ញុំអាណិតម៉ាក់ខ្ញុំខ្លាំងណាស់ ព្រោះតាំងពីខ្ញុំធំមកខ្ញុំមិនដែលឃើញម៉ាក់ខ្ញុំសម្រាកនៅឡើយទេ ម៉ាក់ខំរកស៊ីចិញ្ចឹមខ្ញុំឲ្យខ្ញុំរៀនសូត្រឲ្យមានអ្វីដូចគេ ម៉ាក់ខ្ញុំពូកែអត់ដែលនិយាយថាហត់ទេ ពិសេសខ្ញុំស្រលាញ់គាត់ខ្លាំងណាស់ធំឡើងខ្ញុំនឹងធ្វើដូចម៉ាក់ខ្ញុំនឹងខំរកស៊ីចិញ្ចឹមម៉ាក់វិញអត់ឲ្យម៉ាក់ពិបាកទេ នឹងឲ្យម៉ាក់រស់ស្រួលវិញ ហើយខ្ញុំចង់និយាយថាខ្ញុំជាមនុស្សសំណាងដែលជាកូនម៉ាក់ហើយម៉ាក់ជាតារាល្បី អស់ហើយ៕
តោះស្តាប់កូនស្រីបង យុគ ចិន្តាបន្តិចមើលថាជាការពិតរឺយ៉ាងណា?