បែក​ធ្លាយ​! ការងារ​ក្រៅ​ម៉ោង​របស់​តារា​ K-Pop ទាំង​៧​ ដួង​

  • 2018-06-21 14:58:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​ មាន​ការ​បែក​ធ្លាយ​ការងារ​ក្រៅ​ម៉ោង​របស់​តារា​ K-Pop ទាំង​៧​រូប​ ដែល​ធ្លាប់​បាន​ធ្វើ​មុន​ពេល​ចូល​សិល្បៈ​។

១. តារា​ចម្រៀង​ Ken ក្នុង​ក្រុម​ VIXX

តារា​ប្រុស​រូប​នេះ​ ធ្លាប់​ធ្វើ​ការ​ក្រៅ​ម៉ោង​នៅ​ហាង​បឺហ្គឺរ​ Lotteria អស់​រយៈ​ពេល​៩​ខែ​។

២. អតីត​តារា​ចម្រៀង​ ChoA ក្នុង​ក្រុម​ AOA

តារា​ស្រី​ស្រស់​រូប​នេះ​ ធ្លាប់​ធ្វើ​ការ​ក្រៅ​ម៉ោង​ជា​ច្រើន​កន្លែង​ ដូចជា​ នៅ​ហាង​គ្រឿង​សំអាង​តាម​ផ្លូវ​ ហាង​ថត​រូប​ និង​ធ្វើ​ជា​បុគ្គលិក​ផ្នែក​លក់​ជា​ដើម​។

៣. តារា​ចម្រៀង​ Seongwu ក្នុង​ក្រុម​ Wanna One

តារា​សង្ហា​រូប​នេះ​ ធ្លាប់​ធ្វើ​ការ​ក្រៅ​ម៉ោង​នៅ​កន្លែង​ជា​ច្រើន​ ដូចជា​នៅ​ហាង​កាហ្វេ​ នៅ​ហាង​សាឡន​ និង​ស្ទីឌីយោ​ថត​អាពាហ៍ពិពាហ៍​ជា​ដើម​។

៤. អតីត​តារា​ចម្រៀង​ Soyu ក្នុង​ក្រុម​ SISTAR

តារា​ស្រី​ស្រស់​រូប​នេះ​ ធ្លាប់​ធ្វើ​ការ​ក្រៅ​ម៉ោង​តាំង​ពី​នាង​រៀន​ថ្នាក់​ទី​៧ ដូចជា​ នៅ​ហាង​កាត់​សក់ និង​ហាង​សាឡន​ជា​ដើម​។

៥. តារា​ចម្រៀង​ Suga ក្នុង​ក្រុម​ BTS

តារា​ប្រុស​រូប​នេះ​ ធ្លាប់​ធ្វើ​ការ​ក្រៅ​ម៉ោង​ជា​អ្នក​នាំ​សំបុត្រ​តាម​ម៉ូតូ​។

៦. តារា​ចម្រៀង​ Hyerin ក្នុង​ក្រុម​ EXID

តារា​ស្រី​ស្អាត​រូប​នេះ​ ធ្លាប់​ធ្វើ​ការ​ក្រៅ​ម៉ោង​នៅ​ហាង​ការ៉េម​។

៧. ក្រុម​តារា​ចម្រៀង​បុរស​ WINNER

សមាជិក​ក្រុម​ WINNER សុទ្ធ​តែ​ធ្លាប់​ធ្វើ​ការ​ក្រៅ​ម៉ោង​។ តារាចម្រៀង​ Seunghoon និង​ Mino ធ្លាប់​ធ្វើ​ជា​អ្នក​ដឹក​ខិត្តប័ណ្ណ​។ តារា​ប្រុស​ Jinwoo ធ្លាប់​ដឹក​ជញ្ជូន​ Pizza និង​មាន់​៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ ម៉េង សុខហួយ

អត្ថបទពេញនិយម