James Ma ទម្លាយហេតុផលមិនប្រើឈ្មោះពិត និងមិនដេកស៊ីលុយហូរហៀររបស់គ្រួសារ

  • 2018-06-22 02:28:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

James Ma គឺ​ជា​តារាសម្ដែង​ថៃ​មាន​ប្រភព​ចេញពី​គ្រួសារ​អ្នក​មាន​ស្ដុកស្ដម្ភ​ ដែល​មាន​រក​ស៊ី​នាំចេញ​ នាំ​ចូល​ត្បូង​ ព្រមទាំង​មាន​មុខ​គួរ​សម​ក្នុង​វិស័យ​អចលនទ្រព្យ។

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​ កំលោះ​សង្ហា​កូន​អ្នក​មាន​រូបនេះ​ បាន​ឲ្យ​ដឹង​ថា​ មហាជន​មួយ​ចំនួន​ច្បាស់​ជា​​ដឹង​ច្បាស់​ពី​ឈ្មោះ​ពិត​របស់​លោក គឺ "Assarasakorn"។ នៅ​ពេល​ចាប់​ផ្ដើម​ចូលសិល្បៈ អ្នក​ចាត់​ការ​របស់​លោក​គឺ​ A-Supachai ចង់​ឲ្យ​អ្នក​គាំទ្រ​ទាំង​អស់​ងាយ​ចងចាំ​ឈ្មោះ​លោក​ ទើបប្ដូរ​ឈ្មោះ​ក្នុង​សិល្បៈ​​ថា​ជា​ "James" តែ​ម្ដង​ទៅ ដោយ​ភ្ជាប់​ជាមួយ​ត្រកូល​ "Ma” ពីក្រោយ។

A-Supachai និង​ James Ma

ជា​ទូទៅ​ តារា​ថៃ​តែង​មាន​ឈ្មោះ​ហៅ​ក្រៅ​ ផ្សំ​ជាមួយ​ឈ្មោះ​ពិត​ពេល​ចូល​សិល្បៈ ប៉ុន្តែ​សម្រាប់​តារា​ប្រុស​កម្ពស់​ ១៨៥​សង់ទីម៉ែត្រ​រូប​នេះ​បែរ​ជា​​អះអាង​ថា​ ខ្លួន​មិន​មាន​ឈ្មោះ​ហៅ​ក្រៅ​ដូច​គេ​ទេ។ មួយ​វិញ​ទៀត​ មុន​សម្រេច​យក​ឈ្មោះ​ក្នុង​សិល្បៈ​នេះ​ លោក​ក៏​បាន​ពិភាក្សា​ជាមួយ​គ្រួសារ​ និង​អ្នក​ចាត់​ការ​ដែរ។

ងាក​ទៅ​និយាយ​ពី​ក្រុមហ៊ុន​របស់​គ្រួសារ​វិញ James លើក​ឡើង​ថា​ វា​ជា​របរ​ជំនួញ​របស់​គ្រួសារ​ មិន​មែន​ជា​របស់​លោក​ដាច់​មុខ​នោះទេ។ សម្រាប់​លោក​ មិន​មែន​ជា​អ្នក​មាន​ឡើយ ដូចនេះ​លោក​ត្រូវ​ខិត​ខំ​ធ្វើការ​រក​លុយ​ដោយ​ខ្លួន​ឯង​ទើប​ជីវិត​មានន័យ៕

ប្រភព៖ Thai Update   ប្រែ​សម្រួល៖ យី សុធារី