ទូច ស្រីល័ក្ខណ៍ ដួលប៉ុន្មានដងក៏មិនរុញរា សុខចិត្តធ្វើឆ្កួតធ្វើជាព្រោះស្រលាញ់សិល្បៈ​ (មានវីដេអូ)​

  • 2018-06-25 07:33:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងសម្បុរស្រអែមអ្នកនាង ទូច ស្រីល័ក្ខសុខចិត្តឆ្កួតជាដើម្បីតែសិល្បៈព្រោះបើមិនធ្វើបែបនេះទេគឺមិនអាចទាក់ចិត្តបងប្អូនអ្នកគាំទ្របានទេ ដោយឡែកតារារូបនេះបានបញ្ជាក់ជំហរ១៥ឆ្នាំ ជាងហើយដែលតារារូបនេះដើរលើវិស័យមួយនេះ មិនដឹងថាខ្លួនជោគជ័យរឺបរាជ័យទេគ្រាន់តែដឹងថាទីណាមានអ្វីដែលថ្មីៗប្លែកៗរឺបងប្អូនអ្នកគាំទ្របានដាក់រហ័សនាមឲ្យតារារូបនេះ ៧ឆ្នាំ ដែរហើយថា "តារាពូកែប្រសប់ឆ្កួត" អរគុណខ្លាំងនូវការដាក់ឈ្មោះឲ្យ ទីណាឃើញ ទូច ស្រីល័ក្ខ សើចទៀតហើយទាំងអស់នឹងហើយដែលអាចថាតារារូបនះបានបំពេញចំណីអារម្មណ៍ឲ្យបងប្អូនសប្បាយរីករាយគ្រប់ពេលដែលមានវត្តមានរបស់នាងក្នុងកម្មវិធីនីមួយៗ។

ជាក់ស្តែងអ្នកនាង ទូច ស្រីល័ក្ខ បានប្រាប់ Sabay ថា "ខ្ញុំដួលច្រើនដងហើយតែខ្ញុំក៏មិនដែលបោះបង់វីថីដែលខ្ញុំ ស្រលាញ់មួយនេះដែរ ដូចជាចម្រៀង ខ្ញុំស្រលាញ់ខ្លាំងណាស់ទើបខ្ញុំរកអ្វីដែលថ្មីៗមកបំរើជូនបងប្អូន ហើយមួយ ទៀតការងារសិល្បៈខ្ញុំពិតជាមិនដែលមានអារម្មណ៍ថាហត់នឿយទេសុខចិត្តធ្វើអីឆ្កួតៗឲ្យតែបងប្អូនសប្បាយៗ ថាឆ្កួតក៏ឆ្កួតចុះឲ្យតែបងប្អូនគាំទ្រចូលចិត្តមើលនាងខ្ញុំហើយទទួលបានអារម្មណ៍រីករាយខ្ញុំអរគុណពេកហើយ ក៏សន្យាថានឹងរកអ្វីដែលថ្មីៗប្លែកៗបន្តទៀតបំរើអារម្មណ៍អ្នកគាំទ្ររបស់នាង។

អ្នកនាង ទូច ស្រីល័ក្ខ ​បន្ថែមសារខ្លីថា បើសិនជាយើងចូលសិល្បៈមានសាលាត្រឺមត្រូវឆ្លងកាត់ការប្រឡងប្រកួត ប្រជែងពីសមត្ថភាពយើងពិត យើងនឹងដឹងថាសិល្បៈមានតម្លៃ មិនមែនប្រើសម្រស់រូបរាងនិងបង្អួតសម្រស់តែ មួយមុខទេ ហើយតារារូបនេះជឿជាក់ថាការខំប្រឹងតស៊ូពិតមិនអត់ប្រយោជន៍នោះ ពិសេសគ្មានអ្នកដឹកនាំរឺអ្នកគាំទ្រណាបង់បោះពួកយើងចោលទេ៕ តាមសម្តី នកនាង ទូច ស្រីល័ក្ខ ថ្លែង

ចង់ដឹងថាយ៉ាងណាទស្សនារូបភាពខាងក្រោម៖

អត្ថបទ៖ សិរីរត្នន៍

ផ្តល់សិទ្ធិដោយ៖ អ្នកនាង ទូច ស្រីលក្ខណ៍