ជើង​ខ្លាំង IT ពីរ​រូប​ប្រឡង​ជាប់ Hacker បាន​ទៅ​ប្រកួត​បន្ត​នៅ​សិង្ហ​បុរី

  • 2018-06-27 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ប្រជែង​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន "Cambodia Cyber Contest” ឬ CamCyber ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី ២៦ ខែ​មិថុនា​ឆ្នាំ ២០១៨​ ម្សិលមិញ​នេះ បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ និង​រក​ឃើញ​បេក្ខជន​ជយលាភី ២ រូប​​ត្រូវ​បញ្ជូន​ទៅ​ប្រកួត​បន្ត​ថ្នាក់​តំបន់​នៅ​ប្រទេស​សិង្ហបុរី នា​ខែ​កញ្ញា​ឆ្នាំ ២០១៨ ខាង​មុខ​នេះ។

រៀន យូដា

និស្សិត​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ពីរ​រូប​នោះ​គឺ​លោក​ **រៀន យូដា** ជា​និស្សិត​មក​ពី​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប និង​លោក​ **ប៉េង ឆៃឡេង** ​ជា​និស្សិត​មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

ប៉េង ឆៃឡេង

តាមប្រភព​ពី​បេក្ខជន​ជយលាភី រៀន យូដា បាន​ឲ្យ Sabay ដឹង​ថា "ពួក​គេ​ត្រូវ​បាន​ប្រឡង​ជាប់​តេស្ត CamCyber ដែល​គណៈ​កម្មការ​បាន​ដាក់​ឲ្យ និង​ត្រូវ​បាន​​ជ្រើសរើស​ឲ្យ​ជាប់​ទៅ​ប្រកួត​បន្ត​នៅ​សិង្ហបុរី" ។

ជើង​ខ្លាំង​រូប​នេះ បាន​បង្ហើប​ថា​ ចំពោះ​ប្រាក់​រង្វាន់​វិញ រូបគេ​ក៏​មិន​​ទាន់​ដឹង​នៅ​ឡើយដែរ​។"

តែ​យ៉ាង​ណា​ក្ដី ឯកឧត្ដម ជុន វ៉ាត បាន​ថ្លែង​អំពី​សារៈសំខាន់​នៃ​ការ​កសាង​សមត្ថភាព​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន។

លោក​បន្ត​ថា ​សព្វ​ថ្ងៃ ជំនាញ​នេះ​គឺ​មាន​តម្រូវការ​យ៉ាង​ខ្លាំង ទាំង​ក្នុង​ស្រុក និង​នៅ​ក្នុង​តំបន់ ​ឯកឧត្ដម ក៏​បាន​ផ្កាំ​ផ្ញើ​ឲ្យ​បេក្ខជន​ដែល​ចូលរួម​ទាំងអស់ ទោះបី​ទទួល​បាន​ជយលាភី ឬ​មិន​បាន​ក្តី ត្រូវ​ខិតខំ​សិក្សា​រៀន​សូត្រ​ជំនាញ​មួយ​នេះ​បន្ថែម​ទៀត ដើម្បី​ឲ្យ​កម្ពុជា​មាន​ធនធាន​បន្ថែម​ក្នុង​ការ​ការពារ ទប់​ស្កាត់ និង​ឆ្លើយតប​ទៅ​នឹង​ការ​វាយប្រហារ​នានា​ពី​អ៊ិនធឺណិត៕

ខាងក្រោម​នេះ​ជារូបភាព​ក្នុង​ថ្ងៃ​ប្រកួត​៖

បេក្ខជន​ជយលាភី រៀន យូដា | រូបភាព៖ ផ្តល់​ឲ្យ​
បេក្ខជន​ជយលាភីទាំងពីររូប| រូបភាព៖ camcert.gov.kh
ឯកឧត្ដម ជុន វ៉ាត | រូបភាព៖ camcert.gov.kh
ការ​ប្រកួត CamCyber | រូបភាព៖ camcert.gov.kh

អាន​អត្ថបទ​ទាក់​ទង៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម