ចង់សាកទឹកដៃ Hack អត់ ចុះឈ្មោះលឿនឡើង អ្នកឈ្នះបានទៅសិង្ហបុរី
- 2018-06-06 03:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់សាកទឹកដៃ Hack អត់ ចុះឈ្មោះលឿនឡើង អ្នកឈ្នះបានទៅសិង្ហបុរី
ចន្លោះមិនឃើញ
ថ្មីៗនេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានប្រកាសជូនដំណឹងពីការប្រកួតប្រជែងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន "Cambodia Cyber Contest” សម្រាប់និស្សិត ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០១៨។ ដោយចម្រាញ់យកតែបេក្ខជនជយលាភី ២រូបប៉ុណ្ណោះ នឹងត្រូវបញ្ជូនទៅប្រកួតបន្តថ្នាក់តំបន់នៅប្រទេសសិង្ហបុរី នាខែកញ្ញាឆ្នាំ ២០១៨។
ការប្រកួតប្រជែង "Cambodia Cyber Contest” គឺជាប្រភេទនៃការប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឬអាចហៅថាជាការប្រកួត Capture The Flag ប្រភេទ Jeopardy ដែលមានទម្រង់ជាការឆ្លើយសំណួរដើម្បីទទួលបានពិន្ទុ។ ការប្រកួតនេះមានសំណួរចាប់ពីកម្រិតងាយស្រួលរហូតដល់កម្រិតពិបាកដែលទាមទារនូវសមត្ថភាព និងចំណេះដឹងមូលដ្ឋានមួយចំនួនដូចជា Binary, Crytography, Cracking, Digital Forensics, Encode, Programming និង Web ដើម្បីមានលទ្ធភាពក្នុងការដោះស្រាយសំណួរ។
#លក្ខណៈសម្បត្តិរបស់បេក្ខជនដែលអាចចុះឈ្មោះបាន៖
#លក្ខខណ្ឌកុំព្យូទ័រដែលបេក្ខជនត្រូវយកមកប្រកួត៖
#របៀបដាក់ពាក្យសុំចូលរួមប្រកួត៖
គោលបំណងនៃការប្រកួតប្រជែងខាងលើគឺសំដៅលើកកម្ពស់សមត្ថភាពជំនាញ និងវាស់ស្ទង់ចំណេះដឹងដើម្បីជំរុញការអភិវឌ្ឍវិស័យសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅកម្ពុជាឲ្យកាន់តែសម្បូរបែប ខណៈដែលវិស័យនេះកំពុងមានតម្រូវការខ្លាំងទាំងនៅក្នុងប្រទេស ក្នុងតំបន់ និងពិភពលោក។
បញ្ជាក់៖ បេក្ខជនទាំងពីររូប ដែលទទួលបានជយលាភី នឹងត្រូវបញ្ជូនទៅប្រកួតនៅប្រទេសសិង្ហបុរីនាខែវិច្ឆិកា ឆ្នាំ ២០១៨ ខាងមុខនេះ ដោយមិនគិតថ្លៃសំបុត្រយន្តហោះ និងការស្នាក់នៅ ហូបចុកផ្សេងៗ៕
អានអត្ថបទបន្ត៖