៥ វិធីបង្ការភ្លាត់ស្នៀតធ្លាក់ក្នុងកលល្បិចក្រុម Hacker
- 2015-06-17 17:51:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ វិធីបង្ការភ្លាត់ស្នៀតធ្លាក់ក្នុងកលល្បិចក្រុម Hacker
ចន្លោះមិនឃើញ
បច្ចុប្បន្នពួក Hacker កំពុងតែបង្កព្យុះភ្លៀងនៅលើបណ្ដាញអ៊ីនធឺណិតទូទាំងពិភពលោក។ ជាក់ស្ដែងមានការលេចសារចម្លែកៗផ្ញើចូលក្នុង Email ឬនៅក្នុងគណនីរបស់អ្នកប្រើប្រាស់បណ្ដាញសង្គម ដែលជាសញ្ញាដែលបង្ហាញថាពួក Hacker កំពុងតែឈ្លានពានគណនីរបស់អ្នកប្រើប្រាស់។ តែមានវិធីមួយចំនួនដែលយើងអាចការពារគណនីផ្ទាល់ខ្លួនរបស់អ្នកមិនឲ្យពួក Hacker វាយលុកបាន។
១. ប្រើលេខសម្ងាត់ (Password) ដោយភាពឈ្លាសវៃ
-ត្រូវបង្កើតលេខសម្ងាត់ផ្សេងៗគ្នាទៅលើគ្រប់សេវាកម្ម (Email, Baking Account, Social Media,….) ដែលប្រើ ហើយត្រូវផ្លាស់ប្តូរវារៀងរាល់ ៦ខែម្ដងឬក៏លើសពីនេះ។ -ប្រើលេខសម្ងាត់កាន់តែវែងកាន់តែល្អ។ កាលណាយើងដាក់លេខសម្ងាត់ច្រើនខ្ទង់មានទាំងលេខ និងអក្សររួមគ្នានោះគ ណនីយើងនឹងកាន់តែមានសុវត្ថិភាព។
២. ប្រើកម្មវិធីកម្ចាត់មេរោគដែលមានគុណភាពខ្ពស់៖
កម្មវិធីកម្ចាត់មេរោគ ដែលមានគុណភាពខ្ពស់(Anti-virus) អាចការពារកុំព្យូទ័រក៏ដូចជាគណនីផ្សេងៗរបស់យើងពីពពួកមេរោគកុំព្យូទ័ររបស់ពួក Hacker។ នៅពេលយើងបើកចូលវិបសាយដែលគ្មានសុវត្ថិភាពនោះវានឹងផ្ដល់ដំណឹង (Alert) ដល់យើងភ្លាមៗ។
៣.ប្រុងប្រយ័ត្នចំពោះ HTTPនៅលើវិបសាយ៖
នៅពេលដែលយើងបើកវិបសាយណាមួយយើងគួរតែឧស្សាហ៍កត់សម្គាល់ទៅលើ Website Address ថាតើវាជា HTTP ឬក៏ HTTPS។ អក្សរ “S” ដែលនៅពីក្រោយ “HTTP” បានន័យថាវិបសាយនោះមានសុវត្ថិភាពដែលយើងអាចចូលមើលបានដោយមិនមានបញ្ហា។ ឧទាហរណ៍៖ https://www.facebook.com/។
៤. កុំចូល (Sign in or Register) នៅលើ Website ដែលមិនទុកចិត្ត៖
ជាទូទៅពួក Hacker តែងតែបង្កើតវិបសាយដែលតម្រូវឲ្យយើង Sign in ដោយត្រូវវាយ Password និង email របស់យើងចូលទៅក្នុងវិបសាយនោះ។ ដូច្នេះemail របស់យើងនឹងត្រូវវាយលុកពីសំណាក់ Hacker ដោយស្វ័យប្រវត្តិបន្ទាប់ពីយើងបាន Sign in ។
៥. ប្រុងប្រយ័ត្នទៅលើឯកសារចាស់៖
ប្រសិនបើយើងមានឯកសារចាស់ជាពិសេសឯកសារដែលទាក់ទងគណនីធនាគារ និងលេខ Credit Card គួរតែប្រញាប់លុបពួកវាចោលឬថតចម្លងទុកជាឯកសារប្រភេទ hardcopy។ មួយវិញទៀតកុំចេះតែបើក Mail ហើយចុចលើ Link ក្នុង Mail ដែលមិនទុកចិត្តនោះ ព្រោះអាចជា Mail ដែលពួក Hacker ផ្ញើមក។
ចុចអាន៖ ក្រុម Hacker រុស្ស៊ីលួចបាន ១,២ ពាន់លាន Password៕
ប្រែសម្រួល៖ ប៉ែត ផាន់និត ប្រភព៖ cnn