ដល់ម្ល៉ឹង! ឃើញតួប្រុសធ្មឹងៗពេក Yang Mi សុខចិត្តបង្រៀនរបៀបញ៉ែស្រីទៀត​

  • 2018-06-27 23:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្រប​ពេល​រង​នូវ​ពាក្យ​រិះគន់​ដូចព្យុះភ្លៀង​នា​ពេល​កន្លង​មក​ Yang Mi ក៏​កើប​ប្រជាប្រិយភាព​គួរសម​ដែរ​បច្ចុប្បន្ន​នេះ ទាក់ទង​នឹង​ការ​សម្ដែង។

កត់សម្គាល់​ឃើញ​ថា​ ក្នុង​រឿង​ថ្មី​ដែល​នាង​សម្ដែង​មាន​ចំណងជើង​ថា​ "Legend of Fuyao” តារាស្រីកូន ១​ Yang Mi ទទួល​បាន​មតិ​ល្អ​ៗ​គួរសម​ពី​សំណាក់​អ្នក​ទស្សនា​ ពិសេស​គ្រប់​ឈុត​នាង​ជាមួយ​តារាសម្ដែង​ Ethan Ruan។

ប្លង់​គ្រប់​ឈុត​រវាង​តួ​ទាំង​ ២​ធ្វើ​ឲ្យ​អ្នក​ទស្សនា​រំភើប​ និង​ពេញ​ចិត្ត​ច្រើន​ ប៉ុន្តែ​រឿង​ពិត​នៅ​ក្រៅ​ឆាក​ក៏ស្រាប់​តែ​ត្រូវ​បាន​ទម្លាយ​ដោយ​តួ​ប្រុស​ផ្ទាល់ ដោយ​បាន​ឲ្យ​ដឹង​ថា​ Yang Mi បាន​បង្រៀន​លោក​ច្រើន​ណាស់។

ក៏​ព្រោះ​តែ​សង្កេត​ឃើញ​ថា​ Ethan ហាក់​ដូចជា​រឹងៗ និងខ្វះ​តិចនិក​ក្នុង​ការ​សុំ​ស្នេហ៍​មនុស្ស​ស្រី ទើប​ Yang Mi ដែល​ជា​ដៃគូ​សម្ដែង​ បង្រៀន​ស្នៀត​ខ្លះ​ ដោយ​ប្រាប់​ថា៖ "អ្នក​មិន​បាច់​និយាយ​ត្រង់ៗពេក​ទេ​នៅ​ជំហាន​ដំបូង។ តែ​អ្នក​អាច​ដើរជុំវិញ​ និង​ប៉ះ​ខ្ញុំ​បន្តិច​ តែ​ថ្នមៗ និង​លេងសើច​ខ្លះទៅ”។

គ្រាន់​តែ​ស្ដាប់​ហើយ​ Ethan ស្រាប់​តែ​មាន​ព្រឺសម្បុរ​តាំងពី​ក្បាល​ដល់​ចុង​ជើង ប៉ុន្តែ​នៅ​តែ​ព្យាយាម​ធ្វើ​តាម​អ្វី​ដែល​រៀមច្បង​បាន​ផ្ដល់​ដំបូន្មាន ទើប​ទី​បំផុត​ឈុត​ឆាក​ស្នេហា​ផ្ដោះផ្ដង​សម្រេច​បាន​យ៉ាងរលូន និង​មាន​ការ​គាំទ្រ។

និយាយ​ក្នុង​បទសម្ភាស​មួយ​បុរស​សង្ហា​វ័យ​ ៣៥ឆ្នាំ​នេះ​បាន​អះអាង​ថា៖ "ខ្ញុំ​មិន​ចេះ​ញ៉ែនារី​ណាម្នាក់ទេ ព្រោះ​ខ្ញុំ​មិនចូលចិត្ត​ និង​មិនដែល​ចាប់​អារម្មណ៍។ ប៉ុន្តែ​ខ្ញុំ​តែង​តែ​អៀន​ នៅពេល​នៅ​ជិត​អ្នក​ដែល​ខ្ញុំ​ចូលចិត្ត​ ហើយ​ខ្ញុំ​តែងតែ​បែប​នេះ​គ្រប់ពេល"។

ភាពយន្ត​បុរាណ​ថ្មី​នេះ​ "Legend of Fuyao" បាន​ចាក់​បញ្ចាំង​ដំបូង​កាល​ពី​ថ្ងៃ​ទី​ ១៨ ខែមិថុនា លើ​ទូរទស្សសន៍​ Zhejian TV និង​មាន​ចំនួន​ទស្សនា​ដល់​ទៅ​ ១,៣ពាន់លាន​ដង​ឯណោះ។ នេះ​ជា​លទ្ធផល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដូចជា​ព្រឹត្តិការណ៍​ FIFA World Cup ដែល​កំពុង​រញ្ជួយ​អារម្មណ៍​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​នា​រយៈ​ពេល​នេះ​ដែរ៕

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ យី សុធារី