បិទផ្លូវរង្វង់មូលចោមចៅស្អែកនេះហើយ មកដឹងផ្លូវវាងទាំងអស់គ្នា ប្រយ័ត្នវេទនាខ្លួន
- 2018-06-28 02:07:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បិទផ្លូវរង្វង់មូលចោមចៅស្អែកនេះហើយ មកដឹងផ្លូវវាងទាំងអស់គ្នា ប្រយ័ត្នវេទនាខ្លួន
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៨ នេះរង្វង់មូលចោមចៅប្រសព្វគ្នារវាងផ្លូវជាតិលេខ៣ ផ្លូវជាតិ៤ និងមហាវិថីសហព័ន្ធរុស្ស៊ីនឹងត្រូវផ្អាកជាបណ្ដោះអាសន្នចាប់ពី ម៉ោង៤៖០០ព្រឹកដល់ម៉ោង ១២៖៣០នាទីរសៀល ដើម្បីធ្វើពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ។ នេះតាមសេចក្ដីជូនដំណឹង ដែលចេញរដ្ឋបាលខណ្ឌពោធិ៍សែនជ័យកាលពីម្សិលមិញនេះ។
ដើម្បីរក្សាបាននូវសណ្ដាប់ធ្នាប់ និងបញ្ចៀសបញ្ហាកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ និងម្ចាស់រថយន្តដឹកអ្នកដំណើរដែលត្រូវចរាចរណ៍ចេញ-ចូលរាជធានីភ្នំពេញ ឆ្លងកាត់ទីតាំងខាងលើត្រូវពង្វាងចរាចរណ៍ដូចខាងក្រោមនេះ៖
១. ចំពោះរថយន្តធ្វើចរាចរណ៍ពីទិសខាងលិច តាមបណ្ដោយផ្លូវជាតិលេខ៤ ចូលរាជធានី ត្រូវធ្វើដំណើរតាមផ្លូវពង្វាងទៅតាមផ្លូវបែកចាន បត់ស្ដាំទៅទិសខាងត្បូង ឬផ្លូវកប់ស្រូវបត់ឆ្វេងទៅទិសខាងជើង។
២. ចំពោះរថយន្តធ្វើចរាចរណ៍មកពីផ្លូវជាតិលេខ៣ ចូលរាជធានីត្រូវធ្វើដំណើរតាមផ្លូវពង្វាង បត់ស្ដាំទៅតាមផ្លូវព្រៃស មុខវត្តស្លែង ឬទៅតាមផ្លូវទួលពង្រ បត់ស្ដាំតាមផ្លូវ ៣០ម៉ែត្រឆ្ពោះទៅផ្លូវចោមចៅ។
៣. ចំពោះរថយន្តធ្វើចរាចរណ៍តាមផ្លូវចោមចៅ ចេញក្រៅរាជធានីទៅផ្លូវជាតិលេខ៣ ត្រូវធ្វើដំណើរតាមផ្លូវទួលពង្រ បត់ឆ្វេងត្រង់ចំណុចស្តុប។
៤. ចំពោះចរាចរណ៍ពីផ្លូវចោមចៅឆ្ពោះទៅផ្លូវជាតិលេខ៤ ត្រូវបានអនុញ្ញាតឲ្យធ្វើចរាចរណ៍ជាធម្មតា៕