សង្វេគ! បុណ្យសព ឌីជេ អាលីយ៉ា ព្រឹកនេះ ពុំទាន់មានសិល្បករចូលរួមទេ មានតែក្មួយចិញ្ចឹមម្នាក់គត់
- 2018-06-28 03:50:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្វេគ! បុណ្យសព ឌីជេ អាលីយ៉ា ព្រឹកនេះ ពុំទាន់មានសិល្បករចូលរួមទេ មានតែក្មួយចិញ្ចឹមម្នាក់គត់
ចន្លោះមិនឃើញ
ដំណឹងមរណភាពរបស់ វីជេ អាលីយ៉ា ធ្វើឲ្យអ្នកក្នុងចង្កោមសិល្បៈ ក្រៀមក្រំយ៉ាងខ្លាំង ។ អ្វីដែលគួរឲ្យសង្វេគទៀតនោះ ក្នុងពិធីបុណ្យ មានមិត្តសិល្បករចូលរួមតិចតួចណាស់នៅព្រឹកនេះ ហើយមានសាច់ញាតិរបស់នាងតែម្នាក់គត់ចូលរួម ដែលត្រូវជាក្មួយរបស់វីជេអភ័ព្វរូបនេះ។
សពរបស់វីជេ អាលីយ៉ា នឹងត្រូវបូជាថ្ងៃនេះ វេលាម៉ោង ៣រសៀលនៅវត្តទួលអស់លោក ក្នុងសង្កាត់ទួលសង្កែ រាជធានីភ្នំពេញ។ វីជេ អាលីយ៉ា បានទទួលមរណភាពនៅវេលាទាបភ្លឺ ដោយសារស្ថានភាពជំងឺរលាកទងសួតធ្ងន់ធ្ងរពេក។
មុនមរណភាព តារាសម្ដែងរូបនេះ ធ្លាប់បង្ហើបថា ចង់ប្រឡូកចូលសិល្បៈវិញ បើសិនជាជំងឺរបស់ខ្លួនបានជាសះស្បើយ ដោយសារសិល្បៈជាអាជីពដែលខ្លួនស្រលាញ់ និងខំតស៊ូជាយូរឆ្នាំមកហើយ ដូច្នេះខ្លួនមិនចោលនោះទេ។
វីជេ អាលីយ៉ា បានសាងកេរិ៍្តឈ្មោះច្រើនលើវិថីមួយនេះ តាមរយៈការសម្ដែង ពិធីករ ច្រៀង និងការងារសប្បុរសធម៌ជាច្រើនដូចជា តន្ត្រីមនុស្សធម៌រៃអង្គាសប្រាក់ជួយកុមារកំព្រា ថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងផ្តួចផ្តើមព្រឹត្តិការណ៍តន្រ្តីដើម្បីជួយដល់សិល្បករជើងចាស់ផងដែរ៕