អានខ្លោចចិត្ត! Xiaojian ក្នុងរឿង "ព្រះនាងយ៉េយ៉េ" រស់ឱបទុក្ខជិត២០ឆ្នាំ ក្រោយគូស្នេហ៍ស្លាប់
- 2018-06-28 04:41:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អានខ្លោចចិត្ត! Xiaojian ក្នុងរឿង "ព្រះនាងយ៉េយ៉េ" រស់ឱបទុក្ខជិត២០ឆ្នាំ ក្រោយគូស្នេហ៍ស្លាប់
ចន្លោះមិនឃើញ
រឿង "ព្រះនាងយ៉េយ៉េ” ជាខ្សែភាពយន្តបុរាណដែលល្បីឈ្មោះជាប្រវត្តិសាស្ត្រកាលពីជាង ២០ឆ្នាំមុន ហើយក៏នៅតែដក់ជាប់ក្នុងចិត្តអ្នកតាមដានគ្រប់គ្នាដែរ។
តួសម្ដែងទាំងអស់ទទួលបានក្ដីស្រឡាញ់ពីសំណាក់មហាជនជាច្រើនដូចជា Zhao Wei, Alec Xu, Ruby Lin និង Fan Bingbing ជាដើម។ ដោយឡែកប្រិយមិត្តច្បាស់ជានៅចាំមិនភ្លេច តួសម្ដែងម្នាក់ទៀតគឺ Liu Dan ដើរតួអង្គព្រះនាង Han Xiang ដែលបង្ហាញខ្លួននៅជំនាន់ទី២នៃរឿង។
គ្រប់គ្នាក៏ប្រហែលជា នៅចាំឃ្លាមួយថា "បងជាខ្សាច់ អូនជាខ្យល់” ជាសម្ដី Han Xiang និង Meng Dan តែងបង្ហើរចេញផ្ដោះផ្ដងស្នេហា បញ្ជាក់ពីភាពស្មោះសមិនបោះបង់គ្នាទោះមានរឿងអ្វីរារាំងក៏ដោយ។
ប៉ុន្តែសម្រាប់ ជីវិតក្រៅឆាកវិញ គូស្នេហ៍ពិតរបស់តួព្រះនាង Han Xiang មិនមែន Meng Dan ទេតែជា Xiao Jian។ តារាសម្ដែង Zhu Hongjia ដែលគ្រប់គ្នាក្នុងរឿងស្គាល់ថាជា បងប្រុសបង្កើតរបស់ ត្រចៀកកាំមានឈ្មោះថា "Xiao Jian” និង Liu Dan បានទាក់ទងស្រឡាញ់គ្នាពិត មិនដែលមានបញ្ហាអ្វីឡើយ។
គួរឲ្យស្ដាយ ជីវិតស្នេហារបស់អ្នកទាំង ២ ប្រៀបដូចរឿងប្រលោកលោកដ៏កម្សត់មួយ។ ពេលវេលាសម្រាប់ក្ដីស្នេហ៍មួយនេះត្រូវបញ្ចប់សឹងស្មានមិនដល់។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏កំណាចដែលកើតឡើងកាលពីឆ្នាំ ២០០០ បានឆក់យកជីវិតតារាស្រី Liu Dan ដែលមានវ័យត្រឹម ២៦ឆ្នាំទៅទាំងគ្មានអាសូរ។ ភាពក្ដុកក្ដួលសោកសៅបានស្ថិតនៅពេញបេះដូងរបស់ Hongjia ដែលជាគូស្នេហ៍ចាប់ពីពេលនោះ រហូតដល់សព្វថ្ងៃ។
អ្វីដែលកាន់តែរំជួលចិត្តនោះ គឺតាំងពីបាត់បង់មនុស្សជាទីស្រឡាញ់ និងត្រូវរស់នៅកំព្រាឯកាអស់រយៈពេល ១៨ឆ្នាំទៅហើយក្ដីក៏ តារាសម្ដែងប្រុសវ័យ ៤៨ឆ្នាំនេះមិនខ្វល់ខ្វាយ រកអ្នកស្អំបេះដូងឡើយ។ លោកសុខចិត្តរស់នៅ តែម្នាក់ឯង មិនអើពើនឹងរឿងស្នេហាថ្មីទេ ព្រោះបេះដូងលោកបានប្រគល់ឲ្យ Liu Dan អស់ទៅហើយ។
មួយវិញទៀតជារៀងរាល់ឆ្នាំ Hongjia តែងទៅផ្នូររបស់ម្ចាស់ចិត្ត ដើម្បីប្រាប់ និងនិយាយជាមួយផ្នូររហូត ព្រោះលោកភ័យខ្លាច នាងឯកាពេលនៅក្នុងភពផ្សេងតែឯង។
ក្ដីស្នេហ៍ភក្ដីរបស់តារាប្រុសរូបនេះមានចំពោះ Liu Dan បានធ្វើឲ្យគ្រប់គ្នាស្ញប់ស្ញែងជាពន់ពេក និងបានហៅលោកថាជា "បុរសផ្អែមល្ហែម” ជាងគេលើលោក ហើយក៏កម្រមានអ្នកថែចិត្តស្មោះ មិនប្រែដូច Hongjia ណាស់៕