រឹតតែស្រណោះ! កំព្រាខ្លួនមួយម្នាក់ឯង តើបាននរណាចាត់ចែងពិធីបុណ្យសព អាលីយ៉ា?
- 2018-06-28 04:42:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឹតតែស្រណោះ! កំព្រាខ្លួនមួយម្នាក់ឯង តើបាននរណាចាត់ចែងពិធីបុណ្យសព អាលីយ៉ា?
ចន្លោះមិនឃើញ
វីជេ អាលីយ៉ា បានបាត់បង់ជីវិតដោយសារជំងឺរលាកទងសួរកម្រិតធ្ងន់នៅព្រលឹមថ្ងៃនេះ គួរឲ្យអនិច្ចាដោយសារតែ នាងកំព្រាខ្លួនមួយ ទើបចាកចេញទៅគ្មាននរណាម្នាក់សោះនៅក្បែរ។ ដូច្នេះ តើក្រោយពីការចាកចេញយ៉ាងកម្សត់នេះ អ្នកណាជាអ្នកចាត់ចែងជូនដំណើរតារាស្រីទៅកាន់កន្លែងបរមសុខ?
សំណួរនេះ ស្ថិតក្នុងការព្រួយបារម្ភរបស់មិត្តរួមអាជីពនាង។ អ្នកនាង សារីណា ភរិយាលោក ស៊ុក សុភា ដែលពេលនេះរស់នៅអូស្ត្រាលី បានការដាក់ចេញការព្រួយបារម្ភ ស្របពេលនាងអះអាងថា កំពុងចាត់ចែងក្ដារមឈូស ជួសការដែលមិនអាចចាត់ចែងបានដោយសារនាងនៅឆ្ងាយ។
សារីណា ថ្លែងថា "អាយ៉ា ពេលនេះ អត់មានបងប្អូន ជួយចាត់ចែងបុណ្យសពគ្នាទេ ខ្ញុំនៅឆ្ងាយកំពុងចាត់ចែងរឿងក្ដារមឈូស តែបើបងប្អូនណាអាចជួយចាត់ចែង ឬចូលរួមបុណ្យសពគ្នាបាន សូមមេត្តាជួយគ្នាជាលើកចុងក្រោយផងចុះ!”។
ជុំវិញបញ្ហានេះ លោក ឆុង ស៊ីណាន ភ្នាក់ងារព័ត៌មានដែលកំពុងមានវត្តមាននៅក្នុងពិធី បានរាយការណ៍ឲ្យដឹងថា បុណ្យសពរបស់ អាលីយ៉ា គឺមានមិត្តភ័ក្ដិម្នាក់ និងក្មួយនាងម្នាក់(កូនរបស់ម្ដាយចិញ្ចឹមនាង) ជាអ្នកជួយចាត់ចែង ដែលកម្មវិធីធ្វើនៅវត្តទួលអស់លោក ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមលោក ឆុង ស៊ីណាន គិតត្រឹមម៉ោង ១១ ថ្ងៃត្រង់នេះ មិនមានវត្តមានមិត្តរួមអាជីព អាលីយ៉ា ចូលរួមនៅឡើយ៕
រាយការណ៍៖ ឆុង ស៊ីណាន