កាន់តែអាសូរ ពេលដឹងបំណងប្រាថ្នាចុងក្រោយ មុនពេលស្លាប់របស់ឌីជេ អាលីយ៉ា
- 2018-06-28 09:28:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែអាសូរ ពេលដឹងបំណងប្រាថ្នាចុងក្រោយ មុនពេលស្លាប់របស់ឌីជេ អាលីយ៉ា
ចន្លោះមិនឃើញ
មុនមរណភាពពីរថ្ងៃ ឌីជេ អាលីយ៉ា បានប្រាប់ ក្មួយចិញ្ចឹមរបស់ខ្លួនពីបំណងប្រាថ្នាចុងក្រោយថា ចង់បានទូរស័ព្ទស៊េរីទំនើបមួយគ្រឿងប្រើប្រាស់ ព្រោះយូរឆ្នាំមកហើយឌីជេរូបនេះ គ្មានទូរស័ព្ទទំនើបប្រើដូចគេនោះទេ។
សាច់ញាតិម្នាក់គត់ដែលចូលរួមក្នុងពិធីបុណ្យសពរបស់ឌីជេ អាលីយ៉ា នៅវត្តទួលអស់លោក បន្តថា ម៉ាកទូរស័ព្ទដែលមីងរបស់ខ្លួនចង់ប្រើសម្រាប់ជីវិតចុងក្រោយកាលនៅមានជីវិត គឺ Iphone 7 ព្រោះជាច្រើនឆ្នាំមកនេះ ឌីជេ អាលីយ៉ា រស់ក្នុងជីវភាពក្រខ្សត់ គ្មានលទ្ធភាពទិញទូរស័ព្ទទំនើបមកប្រើប្រាស់នោះទេ ។
បំណងប្រាថ្នាចុងក្រោយនេះ ធ្វើឲ្យក្មួយចិញ្ចឹមក្ដុកក្ដួលយ៉ាងខ្លាំង ព្រោះឌីជេ អាលីយ៉ា ប្រឹងតស៊ូក្នុងជីវិតសិល្បៈម្នាក់ឯងយ៉ាងលំបាកទម្រាំមានកេរ្តិ៍ឈ្មោះល្បី ព្រមទាំងធ្លាប់រស់នៅក្នុងជីវភាពហ៊ឺហារ មានផ្ទះ និងហាងសំលៀកបំពាក់ មានរបស់ទ្រព្យទំនើបប្រើប្រាស់ ប៉ុន្តែមុនពេលមរណភាព បែរជាត្រូវធ្លាក់ខ្លួនឈឺដុនដាប យ៉ាងកម្សត់បែបបេះទៅវិញ។
បើតាមការបញ្ជាក់បន្ថែមពីក្មួយដដែររូបនេះ ឲ្យដឹងថា ឌីជេ អាលីយ៉ា ជាក្មេងកំព្រា កើតនៅរាជធានីភ្នំពេញ ត្រូវបានម្ដាយឪពុករបស់ខ្លួនយកមកចិញ្ចឹមតាំងពីបាតជើងក្រហម ។ ក្នុងពិធីបុណ្យនេះ ខាងសាច់ញាតិ និងមិត្តភ័ក្កម្នាក់របស់ឌីជេ អាលីយ៉ា ជាអ្នកចាត់ចែង ដោយបូជាសពនៅរសៀលម៉ោង៣ ថ្ងៃនេះ នៅវត្តទួលអស់លោក ក្នុងសង្កាត់ទួលសង្កែ រាជធានីភ្នំពេញ៕