ចូល​រួម​អបអរ​ ជប៉ុន​ជា​ក្រុម​អាស៊ី​ទី​១​ឡើង​វគ្គ​១៦​ចុង​ក្រោយ​ជា​​មួយ​កូឡុំប៊ី

  • 2018-06-28 15:56:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ជប៉ុន​បាន​ក្លាយ​ជា​ក្រុម​មក​ពី​ទ្វីប​អាស៊ី​ទី​១​ដែល​បាន​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨​នេះ​ បន្ទាប់​ពី​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​ H។

មុន​ឈាន​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ ជប៉ុន​បាន​ទទួល​បាន​ជ័យជម្នះ​​ក្រុម​កូឡុំប៊ី​ដោយ​លទ្ធផល​ ២-១ ក្នុង​ការ​ប្រកួត​​លើក​ទី​១​ដើម្បី​ទទួល​បាន​៣​ពិន្ទុ​​ និង​ការ​លើក​​​រក​បាន​១​ពិន្ទុ​ការ​ប្រកួត​ស្មើ​នឹង​ក្រុម​ខ្លាំង​សេណេហ្គាល់​ដោយ​លទ្ធផល​ ២-២។ ការ​ប្រកួត​បញ្ចប់​ពូល​​នា​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ជប៉ុន​រក​បាន​១​ពិន្ទុ​ទៀត​តាម​រយៈ​ស្មើ​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ​ ()​​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​​៥​ពិន្ទុ​ឈរ​នៅ​កំពូល​តារាង​ក្នុង​ពូល។

នៅ​ពូល​ H ​ជា​មួយ​គ្នា ក្រុម​ជម្រើស​ជាតិ​សេណេហ្គាល់​ក៏​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ដែរ​ បន្ទាប់​ពី​ការ​ប្រកួត​បញ្ចប់​​បាន​()​ពិន្ទុ​​ពី​លទ្ធផល​ ()​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី។ ប្រកួត​លើក​ទី​១​សេណេហ្គាល់​ក៏​យក​ឈ្នះ​ប៉ូឡូញ​ដោយ​លទ្ធផល​ ២-១ ដូច​ជប៉ុន​​ដែរ និង​ប្រកួត​លើក​ទី​ស្មើ​ជប៉ុន​ ២-២។​ ដូច្នេះ​សេណេហ្គាល់​មាន​()​ពិន្ទុ​ដែរ។

បើ​និយាយ​ពី​ក្រុម​​ជម្រើស​ជាតិ​ធ្វើ​ដំណើរ​ពី​ទ្វីប​អាស៊ី​ទៅ​រុស្ស៊ី​ក្នុង​ព្រឹត្តិការណ៍​ FIFA World Cup 2018 នេះ​គឺ​មាន​តែ​ជប៉ុន​តែ​មួយ​គត់​ដែល​បាន​ឡើង​ទៅ​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។ ចំណែក​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង​ អ៊ីរ៉ង់​ និង​អារ៉ាប៊ីសាអ៊ូឌីត​​ដែល​ជា​ក្រុម​អាស៊ី​បាន​ធ្លាក់​អស់​ហើយ បន្ទាប់​ពី​ធ្វើ​មិន​បា​ល្អ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល។

ការ​ប្រកួត​រវាង​ជប៉ុន និង​ប៉ូឡូញ

ការ​ប្រកួត​រវាង​កូឡុំប៊ី និង​សេណេហ្គាល់

អត្ថបទ៖ ជាន ចាន់រ៉ា