ក្ដៅ! ទី​បំផុត Fellaini សម្រេច​ចិត្ត​ហើយ​អំពី​អនាគត​ខ្លួន​នៅ Man Utd

  • 2018-06-29 13:28:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អម្បាញ់មិញ​នេះ ក្លឹប​ Manchester Unitedបាន​ប្រកាស​ថា ខ្សែ​បម្រើ Marouane Fellaini បាន​ចុះ​កុងត្រា​ថ្មី​។

កុងត្រា​ថ្មី​មាន​រយៈ​ពេល​ ២ ឆ្នាំ ជាមួយ​នឹង​លក្ខខណ្ឌ​ដែល​ភាគី​កីឡាករ និង​ក្លឹប​អាច​បន្ត​បន្ថែម ១ ឆ្នាំ​ទៀត។

ក្នុង​ឱកាស​ចុះ​កុងត្រា​នេះ ខ្សែ​បម្រើ​បាន​និយាយ​ថា៖ "ខ្ញុំ​សម្រេច​ចិត្ត​ចុះ​កុងត្រា​ថ្មី ក៏​ព្រោះ​តែ​ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ទី​នេះ។ ខ្ញុំ​គិត​ថា ក្រុម Manchester United ក្រោម​ការ​ដឹកនាំ​របស់​លោក Jose (Mourinho) នៅ​មាន​គោលដៅ​ជា​ច្រើន​ទៀត ដែល​នឹង​ត្រូវ​សម្រេច។ ខ្ញុំ​សុំ​អរគុណ​លោក Jose ដែល​ផ្ដល់​ការ​ទុក​ចិត្ត​និង ការជឿ​ជាក់លើ​ខ្ញុំ"។

មិន​ខុស​គ្នា​ដែរ អ្នក​ចាត់​ការ​ក្លឹប​បិសាច​ក្រហម លោក Mourinho ក៏​បាន​បង្ហាញ​អារម្មណ៍​រីករាយ​ដែល Fellani ចុះ​កុងត្រា​ថ្មី​ និង​បន្ត​លេង​ឲ្យ​ក្លឹប។

យ៉ាង​នេះ​ក្ដី រហូត​មក​ទល់​ពេល​នេះ ​ប្រាក់​ថ្លៃ​នឿយហត់​ដែល Fellaini នឹង​ទទួល​បាន​ប្រចាំ​សប្ដាហ៍​ពី​កុងត្រា​ថ្មី មិន​ត្រូវ​បាន​ទម្លាយ​នៅ​ឡើយ​ទេ។

ការ​ប្រកាស​នេះ ធ្វើ​ឡើង​ខ្វះ​មួយ​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​ខ្សែ​បម្រើ​ផុត​កុងត្រា​ចាស់​ជាមួយ​ Manchester United ។

Fellaini ចូល​រួម​ជាមួយ​បិសាច​ក្រហម ពី Everton កាល​ពី​ឆ្នាំ ២០១៣។ គិត​មក​ទល់​ពេល​នេះ កីឡាករ​បែលហ្សិក​លេង​បាន​សរុប ១៥៦ ប្រកួត និង​ស៊ុត​ចូល ២០ គ្រាប់៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី