អាហ្សង់ទីននឹងប្រើប្រព័ន្ធដដែលពេលឈ្នះនីហ្សេរីយ៉ា ទៅប៉ះបារាំងតែអាចប្រែប្រួលតំបន់ប្រយុទ្ធ
- 2018-06-30 01:42:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហ្សង់ទីននឹងប្រើប្រព័ន្ធដដែលពេលឈ្នះនីហ្សេរីយ៉ា ទៅប៉ះបារាំងតែអាចប្រែប្រួលតំបន់ប្រយុទ្ធ
ចន្លោះមិនឃើញ
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក Jorge Sampaoli អាចនឹងប្រើប្រព័ន្ធដដែលពេលឈ្នះនីហ្សេរីយ៉ា ប៉ុន្តែ Sergio Aguero អាចជំនួសតំណែង Gonzalo Higuain នៅតំបន់ប្រយុទ្ធ។ នេះបើតាម The Week ទើបបានចុះផ្សាយ។
ប៉ុន្តែ Fifa.com ជឿជាក់ថា ក្រុមមកពីអាមេរិកឡាទីននឹងមិនផ្លាស់ប្ដូរទម្រង់លេងរបស់ខ្លួនឡើយ ពោលគឺទម្រង់លេងដែលអាចជួយឲ្យអាហ្សង់ទីនឡើងទៅវគ្គ១៦ក្រុមទាំងព្រលឹងចុងសក់។
Fifa.com សន្និដ្ឋានថាជម្រើស១១នាក់ដំបូងរបស់ក្រុមជើងឯក២សម័យកាលអាហ្សង់ទីន និង ម្ចាស់ជើងឯក World Cup ១៩៩៨ បារាំងអាចជា៖
អាហ្សង់ទីន រួមមាន៖ Franco Armani; Gabriel Mercado, Nicolas Otamendi, Marcos Rojo, Nicolas Tagliafico; Ever Banega, Javier Mascherano, Enzo Perez, Angel Di Maria; Lionel Messi និង Gonzalo Higuain។
បារាំង អាចមាន៖ Hugo Lloris; Benjamin Pavard, Raphael Varane, Samuel Umtiti, Lucas Hernandez; Paul Pogba, N’Golo Kante; Kylian Mbappe, Antoine Griezmann, Ousmane Dembele និង Olivier Giroud។
ប៉ុន្តែ Washington Post បានរាយការណ៍ថាអាហ្សង់ទីនមានចំណុចខ្សោយដ៏ធំមួយមុនប៉ះបារាំង គឺនៅត្រង់គ្រូបង្វឹក Sampaoli ប្រើប្រព័ន្ធការពារ៣ នាក់។ ប្រព័ន្ធនេះ Sampaoli ជោគជ័យច្រើននៅពេលដឹកនាំឈីលី ប៉ុន្តែ បែរជាបរាជ័យធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមជម្រើសជាតិអាហ្សង់ទីន ហើយអតីតគ្រូបង្វឹកឈីលី នៅតែបន្តប្រើទម្រង់លេងគ្រោះថ្នាក់ដល់ក្រុមខ្លួនឯងនេះ៕