កម្ពុជា ទទួលបានភ្ញៀវទេសចរណ៍ សរុប ៦,៧ លាននាក់ នៅក្នុងឆ្នាំ​ ២០២៤

  • 2025-01-16 03:10:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា ទទួលបានភ្ញៀវទេសចរណ៍ សរុប ៦,៧ លាននាក់ នៅក្នុងឆ្នាំ ២០២៤។ តួលេខនេះ ធ្វើឱ្យកម្ពុជា កើនឡើងភ្ញៀវទេសចរណ៍មកទស្សនា ២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៣ កន្លងទៅ។

លោក ជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្ពុជា បន្តពង្រឹងលើវិស័យទេសរណ៍ ដោយផ្តោតលើយុទ្ធសាស្រ្តក្នុងការផ្សព្វផ្សាយ និងពង្រីកបន្ថែមលើ បទពិសោធន៍ដំណើរកម្សាន្តដល់ភ្ញៀវទេសចរណ៍។ ក្នុងនោះ ក៏រួមមាននូវការធ្វើឱ្យប្រសើរឡើង នៃវិស័យបដិសណ្ឋារកិច្ច ផងដែរ។

នៅក្នុងឆ្នាំ ២០២៥នេះ កម្ពុជា ដាក់គោលដៅ ទាក់ទាញភ្ញៀវទេសចរណ៍ មកទស្សនាកម្សាន្ត ចំនួន ៧ លាននាក់។ ដើម្បីសម្រេចនូវតួលេខនេះបាន រដ្ឋាភិបាល បានធ្វើការ ជម្រុញដល់ក្រសួងពាក់ព័ន្ធ ធ្វើឱ្យប្រសើរឡើងនៃប្រតិបត្តិការ ទិដ្ឋាការអេឡិចត្រូនិក e-visa និង បានបញ្ចុះតម្លៃសម្រាប់ e-visa ចំនួន ២ ប្រភេទ ទៅដល់ភ្ញៀវទេសចរណ៍៕

ប្រភព ៖ TTW

អត្ថបទ ៖ គីម ណារ៉ាក់