Liam Payne ប្រកាសបែកបាក់ជាមួយមិត្តស្រីជាផ្លូវការ
- 2018-07-02 04:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Liam Payne ប្រកាសបែកបាក់ជាមួយមិត្តស្រីជាផ្លូវការ
ចន្លោះមិនឃើញ
តារាចម្រៀង Liam Payne អតីតសមាជិកក្រុមចម្រៀង One Direction បានប្រកាសថាខ្លួននិងមិត្តស្រី តារាចម្រៀង Cheryl បានបែកបាក់ស្នេហាជាផ្លូវការហើយ។ ការប្រកាសនេះបាន លេចឡើងក្រោយតារា Cheryl ទើបតែប្រារព្ធពិធីខួបកំណើតវ័យ ៣៥ឆ្នាំរបស់នាង។
កាលពីថ្ងៃអាទិត្យ តារាវ័យ២៤ឆ្នាំនេះបានបង្ហោះព័ត៌មានពីការចែកផ្លូវគ្នា ទៅលើបណ្ដាញសង្គម Twitter ដោយសរសេរដូច្នេះថា "Cheryl នឹងខ្ញុំពិតជាពិបាកចិត្តណាស់ ដោយប្រកាសថាយើងទាំងពីរ នឹងត្រូវចែកផ្លូវគ្នាត្រឹមពេលនេះ។ វាពិតជាការសម្រេចចិត្តដ៏ពិបាកបំផុត ដែលយើងបានធ្វើប៉ុន្តែយើងនៅតែមានសេចក្ដីស្រលាញ់ចំពោះគ្នាទៅវិញទៅមក ជាគ្រួសារ។ កូនប្រុស Bear គឺជាពិភពលោករបស់យើង ហើយពួកយើងសុំការរក្សាភាពឯកជនចំពោះពេលនេះ។"
ការប្រកាសនេះកើតឡើងក្រោយពេលអ្នកទាំងពីរ ត្រូវគេសង្ស័យថានឹងបែកបាក់គ្នាអស់រយៈពេលរាប់ខែមកហើយ។ គូស្នេហ៍មួយគូនេះមិនបានរៀបការជាមួយគ្នាទេ ប៉ុន្តែមានចំណងដៃកូនប្រុសមួយរូបឈ្មោះ Bear កាលពីខែមិនាឆ្នាំ ២០១៧។៕