ពាន AK2 Summer រកឃើញក្រុមឈ្នះ៨ហើយ តែក្រុមចាញ់៨នៅមានឱកាស
- 2018-07-02 09:54:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាន AK2 Summer រកឃើញក្រុមឈ្នះ៨ហើយ តែក្រុមចាញ់៨នៅមានឱកាស
ចន្លោះមិនឃើញ
ការប្រកួតពានរង្វាន់ AK2 Summer Tournament រកឃើញក្រុមឈ្នះ៨ក្រុមហើយ ប៉ុន្តែក្រុមចាញ់៨ផ្សេងទៀតក៏មានឱកាសឡើងវគ្គផ្តាច់ព្រ័ត្រដែរ ប្រសិនបើពួកគេធ្វើបានល្អក្នុងការប្រកួតបន្ទាប់។
ក្រុមឈ្នះទាំង៨មានភាគច្រើនជាក្រុមដែលមានបទពិសោធច្រើន និងល្បីឈ្មោះយូរហើយក្នុងពិភពកីឡាអេឡិចត្រូនិកក្នុងពិភពវិញ្ញាសា AK2។ ក្រុមទាំង៨មាន Team E, The Five Miracle, The Infinity, Increadible Gaming, Never Care, Successful, Invincible Squad និង Vigorously។
ក្រុមឈ្នះទាំង៨នេះស្ថិតនៅផ្នែក A ដែលត្រូវប្រកួតគ្នាក្នុងសប្តាហ៍ទី២គឺ
ចំណែកក្រុមចាញ់៨មាន The Military, Ortjesklach, One Breath, Kur Oy Klach, Imperial Return, Rax Tigers, Friend LY5 និង Five Military។
ក្រុមចាញ់ទាំង៨នេះស្ថិតនៅផ្នែក B ដែលត្រូវប្រកួតគ្នាក្នុងសប្តាហ៍ទី២គឺ
នៅផ្នែក B នេះគឺក្រុមឈ្នះត្រូវប្រកួតជាមួយក្រុមចាញ់មកពីផ្នែក A ហើយក្រុមចាញ់ត្រូវអស់ឱកាសត្រឹមនេះហើយ។ ដូច្នេះមានន័យថា ក្រុមចាញ់កាលពីប្រកួតជុំដំបូងពោលគឺវគ្គ១៦ក្រុមកន្លងមកនោះក៏នៅតែមានឱកាសប្រកួតបន្តទៀតដើម្បីស្វែងរកផ្លូវទៅជុំផ្តាច់ព្រ័ត្រ។