U19 កម្ពុជា និង​​​ ក្រុម​បាល់ទាត់​នារី​កម្ពុជា កាន់​កាប់​​​កំពូល​តារាង​ដូច​គ្នា

  • 2018-07-03 02:21:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​នារី​កម្ពុជា និង​ក្រុម​បាល់ទាត់​ U19 កម្ពុជា កាន់​កាប់​កំពូល​តារាង​ដូច​គ្នា ​ដោយ​ក្រុម​បាល់ទាត់​ U19 កម្ពុជា​ប្រកួត​ក្នុង​ពាន 2018 AFF U-19 Youth Championship ស្រប​ពេល​ក្រុម​បាល់ទាត់​​នារី​កម្ពុជា​ប្រកួត​ក្នុង​ពាន 2018 AFF Women's Championship។

​ក្រុម​បាល់ទាត់​ U19 កម្ពុជា​​​​ ឈរ​​កំពូល​តារាង​ដោយ​សារ យក​ឈ្នះ​ក្រុម​បាល់ទាត់​ប្រ៊ុយណេ ៥-០ ក្នុង​ការ​ប្រកួត​បើក​ឆាក​ពូល B កាល​ពី​​យប់​មិញ​នេះ។ ចំណែក​ក្រុម​បាល់ទាត់​នារី​នៅ​តែ​បន្ត​ឈរ​កំពូល​តារាង​ បើ​ទោះ​ចាញ់​ក្រុម​បាល់ទាត់​នារី​ម៉ាឡេស៊ី ៤-០ កាល​ពី​យប់​មិញ ពី​ព្រោះ​ក្រុម​នេះ​ចំណេញ​គ្រាប់​ស៊ុត​ពី​ការ​យក​ឈ្នះ​ទៅ​លើ​ទីម័រខាងកើត ១២-០ កាល​ជំនួប​បើក​ឆាក​ក្នុង​ពូល​ A ។

​ប្រកួត​បន្ទាប់​របស់​ U19 កម្ពុជា នឹង​ត្រូវ​ប៉ះ​ក្រុម​បាល់ទាត់ U19 ម៉ាឡេស៊ី នា​ថ្ងៃ​ស្អែក​វេលា​ម៉ោង ៣:៣០ នាទី។ ចំណែក​ក្រុម​បាល់ទាត់​នារី​កម្ពុជា​ នឹង​ត្រូវ​ប៉ះ​ក្រុម​បាល់ទាត់​នារី​ថៃ​នា​ថ្ងៃ​ស្អែក​វេលា​ម៉ោង ៤:០០ នាទី​រសៀល​។

ពាន 2018 AFF U-19 Youth Championship មាន​ការ​ប្រកួត​​ចំនួន ៣ គូ​គឺ​ការ​ប្រកួត​នៅ​ពូល A គឺ៖

  • ​U​​19 ថៃ ប៉ះ​ U19 ឡាវ ម៉ោង ៣:៣០ នាទី​

  • U​19 វៀតណាម ប៉ះ U19 ហ្វីលីពីន ៣:៣០ នាទី​​

  • U​19 ឥណ្ឌូណេស៊ី ប៉ះ សិង្ហបុរី ម៉ោង ៧:០០ នាទី​

​ពាន ​2018 AFF Women's Championship ល្ងាច​នេះ​ពូល Bមាន ២​គូ​គឺ​៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម
អត្ថបទថ្មី