ប្រញាប់​តិច! រើស​តែ ២០នាក់​ទេ ទៅ​លេង​បាល់បោះ​នៅ​សៀងហៃ

  • 2018-07-03 07:45:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​កីឡា​បាល់បោះ (Nike Basketball Camp) បាន​បើក​ទទួល​ឲ្យ​ចុះ​ឈ្មោះ​ចូលរួម សម្រាប់​អ្នក​ស្រលាញ់​ចូលចិត្ត​វិស័យ​កីឡា​មួយ​នេះ ដោយ​ទទួល​បាន​ហ្វឹកហាត់​ជាមួយ​គ្រូ​បង្វឹក​ជំនាញ ព្រម​ទាំង​ចូលរួម​ប្រកួត​ជាមួយ​សិស្ស​មក​ពី​ប្រទេស​ជាច្រើន។

កម្មវិធី​រយៈពេល ១៣ថ្ងៃ ខាង​លើ បើក​ឲ្យ​ចុះ​ឈ្មោះ​រហូត​ដល់​ថ្ងៃ​ទី១១ កក្កដា ដោយ​មាន​តម្លៃ ១ ០០០ដុល្លារ​ប៉ុណ្ណោះ សម្រាប់​ការ​ចំណាយ​ទាំង​អស់ លើក​លែង​តែ​សំបុត្រ​យន្តហោះ​ទៅ​មក និង​វីសា ហើយ​គ្រោង​ចេញ​ដំណើរ​ថ្ងៃ​ទី២២ កក្កដា​ខាង​មុខ​នេះ​។

កញ្ញា លី ហួយ អ្នក​ដឹក​នាំ​ទៅ​ចូលរួម Nike Basketball Camp បាន​និយាយ​ថា៖ "កម្មវិធី​នេះ​ជា​ព្រឹត្តិការណ៍​អន្តរជាតិ​ធ្វើ​ឡើង​រៀងរាល់​ឆ្នាំ ដោយ​មាន​សិស្ស ១៥០នាក់ មក​ពី​ច្រើន​ផ្សេងៗ​គ្នា ដែល​កម្ពុជា​យើង​ទើប​បាន​សិទ្ធិ​ពី Nike ឆ្នាំ​នេះ​ឯង"។

កញ្ញា​​ បន្ថែម​ថា Nike Basketball Camp បើក​ទទួល​នៅ​កម្ពុជា​តែ ២០នាក់ ទៀត​ប៉ុណ្ណោះ ដោយ​ត្រូវ​មាន​អាយុ​យ៉ាង​តិច ៨ឆ្នាំ។

កម្មវិធី​ខាង​លើ ធ្វើ​ឡើង​នៅ​សាកល​វិទ្យាល័យ​សៀងហៃ​ជែវថុង ប្រទេស​ចិន ដោយ​ត្រូវ​ចំណាយ​ពេល​ហ្វឹក​ហាត់ ៦ថ្ងៃ និង​ប្រកួត ៧ថ្ងៃ។

សម្រាប់​ព័ត៌មាន​បន្ថែម ទាក់​ទង​លេខ​ទូរសព្ទ 096 55 22 915/ 012 883 215 ឬ​ទៅ​ដល់​ទីតាំង​ផ្ទាល់​នៅ​វិមាន​កាណាឌីយ៉ា ជាន់​ទី ១៨ ផ្លូវ​អង្គ​ដួង កែង​មហាវិថី​ព្រះ​មុនីវង្ស៕

អត្ថបទ៖ វិទូ

អត្ថបទពេញនិយម