តោះ! ឆែក​តម្លៃ Galaxy S8/S8+ មួយ​ទឹកព្រឹក​នេេះ​តម្លៃ​នៅសល់​ប៉ុន្មាន​ហើយ?

  • 2018-07-04 02:05:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ Samsung ត្រកូល S ដែល​មាន​អ្នក​ពេញ​និយម​ប្រើ​ច្រើន​នេះ​បាន​ចេញ​ដល់​ស៊េរី S9 និង S9Plus ហើយ​ដោយ​មាន​លក់​ទាំង​ថ្មី​និង​មួយ​ទឹក​តាម​ហាង​ក្នុង​ក្រុង​ភ្នំពេញ។

ក្រោយ​ពេល Galaxy S9/S9+ ចេញ​លក់ផ្លូវការ​ជា​ច្រើន​ខែ Galaxy S8/S8+ ហាក់​មាន​ភាព​ស្ងប់​ស្ងាត់។

មក​មើល​តម្លៃ Galaxy S8 ថ្មី​និង​មួយ​លក់​ពេល​បច្ចុប្បន្ន​វិញ តម្លៃ​ថ្មី​សម្រាប់​ទំហំ 64GB មាន​តម្លៃ ៦៤៩ ដុល្លារ និងGalaxy S8+ ទំហំ 64GB មាន​តម្លៃ ៧២៩ ដុល្លារ

ចំពោះ​តម្លៃ Galaxy S8 មួយ​ទឹក​ទំហំ 64GB មាន​តម្លៃ​ប្រមាណ ៤០០ ដុល្លារ និង Galaxy S8+ ទំហំ 64GB វិញ​មាន​តម្លៃ​ប្រមាណ ៤៥០ ដុល្លារ​ ប៉ុណ្ណេះ។

បើ​ធៀប​និង Galaxy S9+ មួយ​ទឹក​លក់​ពេល​បច្ចុប្បន្ន​សម្រាប់​ទំហំ 256GB នៅ​សល់​តម្លៃ​ប្រមាណ ៧៨០ ដុល្លារ និង​ទំហំ 128GB នៅ​សល់​តម្លៃ​ប្រមាណ ៧៣០ ដុល្លារ ។ ចំពោះ Galaxy S9 ទំហំ 128GB វិញ​មាន​តម្លៃ​ប្រមាណ ៧០០ ដុល្លារ​ ប៉ុណ្ណោះ។

Galaxy S9+ ពេល​ចេញ​លក់​ដំបូង ទំហំ 256GB មាន​តម្លៃ ៩៩៩ ដុល្លារ និង​ទំហំ 128GB តម្លៃ ៩៤៩ ដុល្លារ Galaxy S9 ទំហំ 128GB តម្លៃ ៨៥៩ ដុល្លារ

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

បញ្ជាក់៖ តម្លៃ​នៅហាង The V Stor, Angkor Meas, សុខលី និង​ហាង សៀងលីន និង​អាច​ប្រែ​ប្រួល​បន្តិច​បន្តួច​បន្ទាប់​ពី​ចុះ​ផ្សាយ

ចុចអានបន្ត៖

អត្ថបទ៖ ម៉េងងី