ម្តាយបង្កើត ឌីជេ អាលីយ៉ា បង្ហាញមុខថ្ងៃបុណ្យ៧ថ្ងៃកូនស្រី
- 2018-07-04 03:05:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្តាយបង្កើត ឌីជេ អាលីយ៉ា បង្ហាញមុខថ្ងៃបុណ្យ៧ថ្ងៃកូនស្រី
ចន្លោះមិនឃើញ
ម្តាយបង្កើត ឌីជេ អាលីយ៉ា បានបង្ហាញមុខនៅថ្ងៃបុណ្យ៧ថ្ងៃកូនស្រីកាលពីម្សិលមិញ វត្តទួលសន្តិវ័ន ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នេះបើតាមការឲ្យដឹងពីមិត្តភក្តិជិតស្និទ្ធរបស់ អាលីយ៉ា គឺអ្នកនាង ស៊ូ ដាណេ។
អ្នកនាង ស៊ូ ដាណេ បានរៀបរាប់ថា តាមពិតម្តាយបង្កើតរបស់ឌីជេ អាលីយ៉ា បានបង្ហាញខ្លួនតាំងពីថ្ងៃបុណ្យសពកូនស្រីមកម្ល៉េះ ប៉ុន្តែមិនមានអ្នកចាប់អារម្មណ៍ និងពុំទាន់ជឿជាក់១០០%ថា អ្នកស្រីពិតជាម្តាយបង្កើតរបស់ ឌីជេ អាលីយ៉ា។
បង្ហាញវត្តមានជាថ្មីក្នុងពិធីបុណ្យគម្រប់៧ថ្ងៃ ឌីជេ អាលីយ៉ា កាលពីម្សិលមិញនេះ រួមជាមួយការ សួរនាំអំពីដំណើរដើមទងនៃសាច់រឿងគ្រួសារ និងមានការអះអាងពីអ្នកដែលធ្លាប់ស្គាល់ផងនោះ ទើបគ្រប់គ្នា ច្បាស់ថា អ្នកស្រីពិតជាម្តាយបង្កើតរបស់ អាលីយ៉ា មែន។
បើតាមអ្នកនាង ស៊ូ ដាណេ ឪពុកម្តាយបង្កើតរបស់ឌីជេ អាលីយ៉ា បានលែងលះគ្នាពេលកើតអាលីយ៉ា ដោយគ្មានលទ្ធភាពក៏ទុកកូនស្រីនៅមន្ទីរពេទ្យកាល់ម៉ែត្រ ចុងក្រោយក៏ប្រគល់ អាលីយ៉ា ជូនស្រ្តីចិត្តធម៌ម្នាក់យកទៅចិញ្ចឹមបីបាច់។
ប្រភពដដែលអះអាងថា អាលីយ៉ា លុះនាងធំដឹងក្តី នាងមិនដែលធ្វើឲ្យម្តាយចិញ្ចឹមពិបាកឡើយ ពេលបានចូលសិល្បៈ អាលីយ៉ា សម្រេចចិត្តបែកផ្ទះ ចំណែកម្តាយចិញ្ចឹមរបស់នាងបានទទួលមរណភាពកាលពីប៉ុន្មានឆ្នាំមុន។
ងាកមកម្តាយបង្កើត អាលីយ៉ា វិញ នៅពេលអ្នកស្រីមានជីវភាពធូធារ ក៏ធ្លាប់ស្កាត់មកជួបកូនស្រីដែរ ប៉ុន្តែ អាលីយ៉ា នៅមានគំនុំខឹងម្តាយ ណាមួយអ្នកម្តាយក៏មានស្វាមីក្រោយទៀត ទើបម្តាយអាលីយ៉ាក៏បណ្តោយទៅតាមវាសនារៀងៗខ្លួន ទើបឮដំណឹងចុងក្រោយថាកូនស្រីធ្លាក់ខ្លួនឈឺ ទើបខំស្កាត់មកជួប តែទម្រាំបានជួបក៏ឮដំណឹងមរណភាពទៅហើយ។
យ៉ាងណាក៏ដោយមិត្តជិតស្និទ្ធរបស់ឌីជេ អាលីយ៉ា រូបនេះ ទទូចសុំឲ្យមហាជនបញ្ចប់ចម្ងល់ និងសូមឈប់ យល់ខុសលើឪពុកម្តាយអាលីយ៉ា ដែលបានបោះបង់កូនចោលនៅមន្ទីរពេទ្យកាល់ម៉ែត្រទៀត។
ឌីជេ អាលីយ៉ា បានទទួលមរណភាពនៅថ្ងៃទីថ្ងៃទី២៨ ខែមិថុនា នេះ ក្នុងវ័យ៣០ឆ្នាំ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយជំងឺសួតរ៉ាំរ៉ៃ។