Age Of Naga និង Avatar ផ្ដល់​រង្វាន់​ពិសេសៗ​ជាច្រើន​ក្នុង​ពិព័រណ៍ ITET 2014 បី​ថ្ងៃ​នេះ

  • 2014-11-14 19:09:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រយៈ​ពេល ៣ ថ្ងៃ​នៃ​ពិព័រណ៍​បច្ចេកវិទ្យា​អន្តរជាតិ ITET 2014 នេះ ទស្សនិកជន​ដែល​បាន​មក​ចូលរួម​ដោយ​ផ្ទាល់​នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រយ នឹង​មាន​ឱកាស​ទទួល​បាន 50 Sabay Coin ដែល​មាន​តម្លៃ​ស្មើ​នឹង ៥០០០ រៀល និង​ភេសជ្ជៈ​កូកាកូឡា​មួយ​កំប៉ុង ដោយ​គ្រាន់តែ​ចូលរួម​លេង​សេវា​កម្សាន្ត Age Of Naga ឲ្យ​បាន​ដល់​កម្រិត Level 15 ប៉ុណ្ណោះ​ នៅ​ស្តង់ Sabay។

 

 

 

 

កាន់តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត សម្រាប់​ប្រិយមិត្ត​អ្នក​កម្សាន្ត Age Of Naga ទាំងអស់​ថែមទាំង​អាច​លុប​បំបាត់​នូវ​ចម្ងល់​ទាំងឡាយ​ដែល​ខ្លួន​មាន​តាំងពី​យូរ ក៏​ដូចជា​ទទួល​បាន​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ថ្មីៗ តាម​រយៈ​ការ​សាកសួរ​សំណេះសំណាល​ជាមួយ​ក្រុមការងារ Age Of Naga ដែល​បាន​ឈរ​ប្រចាំការ​នៅ​ស្តង់ Sabay ដ៏​ធំ​អស្ចារ្យ​ប្រចាំ​ពិព័រណ៍ ITET 2014 ផង​ដែរ។

 

 

 

 

ចំណែក​ឯ​តង់ Avatar Mobile វិញ​ក៏​មិន​ខុស​ពី​តង់ Age Of Naga ដែរ ដោយ​បាន​រៀបចំ​រង្វាន់​ជាច្រើន​សម្រាប់​ប្រិយមិត្ត​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​កម្សាន្ត និង​បង្ហាញ​សមត្ថភាព​ជាមួយ​នឹង​ការ​ប្រកួត Mini Game (Tien Len និង Diamond) របស់​សេវា​កម្សាន្ត Avatar នឹង​ទទួល​បាន​គូប៉ុង​ដំណើរ​កម្សាន្ត​ក្នុង​សួន​កម្សាន្ត Dreamland មួយ​សន្លឹក​សម្រាប់​អ្នក​ឈ្នះ ខណៈ​អ្នក​ទទួល​បរាជ័យ​នឹង​ទទួល​បាន ថង់​យួរ Sabay ចំនួន​មួយ។

 

 

អត្ថបទ៖ ភីឆាយ

អត្ថបទពេញនិយម
អត្ថបទថ្មី