ប៉ូលិសថៃចាប់ខ្លួនមនុស្សជាង ៩ពាន់នាក់ ពាក់ព័ន្ធការភ្នាល់បាល់ World Cup
- 2018-07-07 01:03:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ូលិសថៃចាប់ខ្លួនមនុស្សជាង ៩ពាន់នាក់ ពាក់ព័ន្ធការភ្នាល់បាល់ World Cup
ចន្លោះមិនឃើញ
ប៉ូលិសថៃបានចាប់ខ្លួនមនុស្សចំនួន ៩៤២០នាក់ និងរឹបអូសប្រាក់ប្រមាណ ១,២៧លានដុល្លារ ពាក់ព័ន្ធនឹងការភ្នាល់បាល់ World Cup រយៈពេល ២០ថ្ងៃ ពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ២០១៨។
លោក Krisana Patanacharoen អ្នកនាំពាក្យប៉ូលិសជាតិថៃបានបញ្ជាក់ថា ប៉ូលិសបានឃាត់ខ្លួនអ្នកបើកការភ្នាល់បាល់ចំនួន ៣៩២នាក់ អ្នកភ្នាល់បាល់ចំនួន ៨៨៧៩នាក់ និងអ្នកកត់ការភ្នាល់បាល់ចំនួន ១៤៩នាក់។
លោក Chalermkiat Srivorakhan អគ្គនាយករងប៉ូលិសជាតិថៃបានបញ្ជាក់ថា ចំនួនអ្នកដែលត្រូវបានចាប់ខ្លួន បានកើនហួស ៥ពាន់នាក់ ដែលជាចំនួនមនុស្សត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការភ្នាល់បាល់ World Cup កាលពី ៤ឆ្នាំមុន។ លោកថា ការកើនឡើងនេះ ដោយសារអ្នកភ្នាល់បាល់មានមធ្យោបាយកាន់តែច្រើន ដើម្បីភ្នាល់បាល់៕