មិនធម្មតា លើកនេះលោកគ្រូភាសាមកពីចុងកាល់ ច្នៃគោយន្ត ប្រើតេឡេបញ្ជាម្ដង
- 2018-07-07 02:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា លើកនេះលោកគ្រូភាសាមកពីចុងកាល់ ច្នៃគោយន្ត ប្រើតេឡេបញ្ជាម្ដង
ចន្លោះមិនឃើញ
ទោះមានតួនាទីជាគ្រូបង្រៀនភាសានៅឯនាយឥសានប្រទេស សង រ៉ាវុធ បានឆ្លៀតពេលទំនេរមកកែច្នៃរបស់ប្រើប្រាស់ដូចជា ឧបករណ៍បាញ់ថ្នាំស្រូវ បញ្ជាដោយតេឡេដែលទទួលបានការចាប់អារ្មណ៍ខ្លាំង។ ដោយឡែកថ្មីៗនេះ យុវជន រ៉ាវុធ បានប្រាប់ Sabay ឲ្យដឹងរូបគេបានច្នៃគោយន្តមួយគ្រឿងថ្មីទៀត ដែលធ្លាប់តែរវៃដោយដៃ ទៅជាការបញ្ជាដោយតេឡេ បញ្ឆេះដូចរថយន្តអីចឹងដែរ។
តោះ! កុំឲ្យខាតពេលយូរទៅទស្សនាទាំងអស់គ្នា។
ចំពោះគោលបំណងច្នៃគោយន្តនេះ រ៉ាវុធ បានឲ្យដឹងថា ដើម្បីជាការសម្រួលដល់បងប្អូនកសិករក្នុងការដឹកជញ្ជូនក៏ដូចជា សម្រាលបន្ទុកការងារប្រចាំថ្ងៃបានផងដែរ។ ជាងនេះទៀត គោយន្តច្នៃនេះជាគម្រោងទី២របស់ខ្លួន ដែលបានបង្កើតឡើង។ គម្រោងនេះដែរ រូបគេ បានសរសេរគម្រោងអាជីវកម្មរួចរាល់ហើយ (link ខាងក្រោម) សម្រាប់អ្នកដែលចង់ក្លាយជាម្ចាស់ជំនួយដែលបានចាប់អារម្មណ៍ចង់ជួយជំរុញ ដល់យុវជនបង្កើតឧបករណ៍ដ៏ពិសេសនេះ។ បើប្រិយមិត្តមានចំណាប់អារម្មណ៍ អាចទាក់ទងទៅលេខ 098 248 058៕
ចុចដោនឡូត សំណើរគម្រោងអាជីវកម្ម គោយន្តប្រើតេឡេបញ្ជា
អានអត្ថបទបន្ត៖