សល់៤ក្រុមចុងក្រោយ តើអ្នកគិតថាក្រុមណាឡើងផ្តាច់ព្រ័ត្រ?
- 2018-07-08 01:30:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សល់៤ក្រុមចុងក្រោយ តើអ្នកគិតថាក្រុមណាឡើងផ្តាច់ព្រ័ត្រ?
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក២០១៨នៅរុស្ស៊ីរហូតដល់ពេលនេះរកឃើញក្រុមជម្រើសជាតិខ្លាំង៤ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីធ្វើការប្រកួតជម្រុះចេញពី៣២ក្រុមតាំងពីថ្ងៃទី១៤ ខែមិថុនា។
បារាំង
មុនពេលឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅវគ្គសន្សំពិន្ទុក្នុងពូល C បារាំងបានយកឈ្នះអូស្ត្រាលី ២-១, ឈ្នះប៉េរូ ១-០ និងបិទបញ្ចប់ពូលស្មើដាណឺម៉ាក ០-០។ វគ្គ១៦ក្រុម បារាំងបន្តឈ្នះអាហ្សង់ទីន ៤-៣ មុនពេលបំបាក់អ៊ុយរុយហ្គាយ ២-០ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
បែលហ្ស៊ិក
វគ្គសន្សំពិន្ទុក្នុងពូល G ក្រុមជម្រើសជាតិបែលហ្ស៊ិកបញ្ចប់ដោយឈរលើកំពូលតារាងមាន៩ពិន្ទុពីការឈ្នះប៉ាណាម៉ា ៣-០, ឈ្នះទុយណេស៊ី ៥-២ និងឈ្នះអង់គ្លេស ១-០។ បែលហ្ស៊ិកបន្តជ័យជម្នះទៀតនៅវគ្គ១៦ក្រុមចុងក្រោយលើក្រុមមកពីអាស៊ីជប៉ុន ៣-២ មុនពេលទម្លាក់ក្រុមខ្លាំងប្រេស៊ីលដោយគ្រាប់បាល់ ២-១ ក្នុងវគ្គ៨ក្រុមចុងក្រោយដើម្បីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
អង់គ្លេស
ចំពោះតោកំណាចអង់គ្លេសជាក្រុមស្ថិតក្នុងពូលជាមួយបែលហ្ស៊ិក។ អង់គ្លេសឈ្នះ២ប្រកួត និងចាញ់១ក្នុងវគ្គសន្សំពិន្ទុគឺឈ្នះទុយណេស៊ី ២-១, ឈ្នះប៉ាណាម៉ា ៦-១ និងចាញ់បែលហ្ស៊ិក ១-០។ វគ្គ១៦ក្រុម អង់គ្លេសឈ្នះកូឡុំប៊ីដោយការទាត់បាល់កាត់សេចក្តី ៤-៣ បន្ទាប់ពី១២០នាទីស្មើគ្នា ១-១។ តោកំណាចបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតាមរយៈឈ្នះស៊ុយអែតដោយលទ្ធផល ២-០ កាលពីយប់មិញ។
ក្រូអាត
ក្រូអាតជាក្រុមមិនដែលចាញ់ដូចបែលហ្ស៊ិកដែរក្នុងពូលគឺឈ្នះនីហ្សេរីយ៉ា ២-០, ឈ្នះអាហ្សង់ទីន ៣-០ និងឈ្នះអ៊ីស្លង់ ២-១។ ការប្រកួតវគ្គ១៦ក្រុម ក្រូអាតឈ្នះដាណឺម៉ាកដោយការទាត់បាល់កាត់សេចក្តី ៣-២ ក្រោយពេល១២០នាទីស្មើគ្នា ១-១។ វគ្គ១/៤ ក្រូអាតបន្តជ័យជម្នះទៀតដោយការទាត់បាល់កាត់សេចក្តីលើម្ចាស់ផ្ទះរុស្ស៊ី ៤-៣ បន្ទាប់ពីស្មើគ្នា ២-២ ក្នុងការប្រកួតរយៈពេល១២០នាទីកាលពីយប់មិញ។
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
បារាំង Vs បែលហ្ស៊ិក វេលាម៉ោង១រំលងអាធ្រាត្រ ថ្ងៃទី១០ កក្កដា ២០១៨
អង់គ្លេស Vs ក្រូអាត វេលាម៉ោង១រំលងអាធ្រាត្រ ថ្ងៃទី១១ កក្កដា ២០១៨