ទី រ៉ាឌី៖ ​ពិភព​លោក​មាន​អា​ហ្នឹង​អស់​ហើយ​ ខ្មែរ​យើង​គួរ​តែ​មាន​​អា​ហ្នឹង​ដែរ​

  • 2018-07-08 05:02:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“​ពិភព​លោក​មាន​អា​ហ្នឹង​អស់​ហើយ​ ខ្មែរ​យើង​គួរ​តែ​មាន​​អា​ហ្នឹង​ដែរ"។ នេះ​ជា​​​សម្ដី​របស់​លោក​ ទី រ៉ាឌី ស្ថាបនិក​ Khmer 24 និយាយ​អំពី​ គេហទំព័រ​​​ទិញ​លក់​ទំនិញ​អន​ឡាញ នៅ​ក្នុង​​​កម្មវិធី Talkin' Biz។

លោក ទី រ៉ាឌី

កាល​​បើក​គេហទំព័រ​​នៅ​ឆ្នាំ​២០០៩​ សហគ្រិន​រូប​នេះ ជួប​ការ​លំបាក​ច្រើន ព្រោះ​វា​ជា​ការ​ទំព័រ​​អាជីវកម្ម​ថ្មី​សន្លាង មិន​សូវ​ទទួល​បាន​ការ​​គាំទ្រ​ពី​គ្រួសារ និង​អតិថិជន​ គួបផ្សំ​នឹង​ការ​ប្រើប្រាស់ Internet របស់​ពលរដ្ឋ​ខ្មែរ​ មិន​ទាន់​ទូលំទូលាយ។ បើ​ទោះ​​​បាន​កម្រៃ​តិចតួច​ក្ដី សាស្ត្រាចារ្យ​ផ្នែក​ព័ត៌មាន​វិទ្យា បាន​ចំណាយ​​ខ្លួន​ជា​ដើមទុន ក្នុង​ស្មារតី​​ខិតខំ​ធ្វើការ ធ្វើ​​យ៉ាងណា​ឱ្យ​អាជីវកម្ម Digital របស់​លោក ​មុជ​ទៅ​គោលដៅ។

លោក រ៉ាឌី ថា៖" វា​ត្រូវ​ដើរ​ជា​ដាច់​ខាត បើ​ Khmer24 មិន​ដើរ ក៏​មាន​​ក្រុមហ៊ុន​ផ្សេង​គេ​ធ្វើ​ដើរ​ដែរ ខ្ញុំ​ត្រូវ​សាកល្បង​ឱ្យ​វា​​ដើរ"។

លោក ទី រ៉ាឌី

​អ្វី​នៅ​ពី​ក្រោយ​ការ​ប្ដេជ្ញា​​ដាច់​អហង្ការ​មួយ​នេះ? ពិត​ណាស់​​ ​ទាំងនោះ​ គឺ​ជា​ការ​ជឿជាក់​លើ​ទីផ្សារ និង​ចំណង់។ ចង់​ជ្រាប់​កាន់​តែ​ច្បាស់ សូម​ទស្សនា​កិច្ច​សម្ភាសន៍​​ខាងក្រោម៖

ទស្សនា​វីដេអូ

ដោយ​មាន​ជំនាញ​ផ្នែក​ព័ត៌មានវិទ្យា លោក ទី រ៉ាឌី ​ចាយ​​ដើមទុន​ត្រឹម​តែ ៥០ដុល្លារ​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​អាជីវកម្ម​របស់​លោក កំពុង​ស្រូប​បាន​អតិថិជន​គួរ​ឱ្យ​គត់​សម្គាល់។ ​ក្នុង​មួយ​ថ្ងៃ​គេហទំព័រ​នេះ ​​មាន​អ្នក​ចូល​ទស្សនា ៦ម៉ឺន​នាក់ ដាច់​ស្រឡះ​បើ​ធៀប​នឹង​កាល​បើក ២០០៩ មាន​តែ​៥០​នាក់​ប៉ុណ្ណោះ៕

អត្ថបទ៖ ៣០ដេលី