ក្រុម​បាល់ទាត់​នារី​កម្ពុជា​ មក​ដល់​ទឹក​ដី​កំណើត​​​ស្អែក

  • 2018-07-09 05:46:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​នារី​កម្ពុជា នឹង​មក​ដល់​ទឹក​ដី​កំណើត​វិញ​នៅ​ថ្ងៃ​ស្អែក​នេះ​វេលា​ម៉ោង ៨:៤០ នាទី​យប់​ ក្រោយ​បញ្ចប់​ភារកិច្ច​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ AFF Women's Championship 2018 ​ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

ក្រុម​បាល់ទាត់​នារី​កម្ពុជា (រូបថត៖ FFC)

​ក្រុម​បាល់ទាត់​នារី​កម្ពុជា​​​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​ខាង​លើ ដោយ​រក​បាន​ត្រឹម ៣ ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​ចំណោម ៤ ​ប្រកួត ដោយ​ឈ្នះ ទីម័រខាងកើត ១២-០ ចាញ់​​ក្រុម​នារី​ម៉ាឡេស៊ី ៤-០ ចាញ់​ក្រុម​នារី​ថៃ ១១-០ និង​ចុង​ក្រោយ​ចាញ់​ក្រុម​នារី​អូស្ត្រាលី ១២-០។

​នៅ​ថ្ងៃ​នេះ​ក៏​មាន​ការ​ប្រកួត​ពាន​រង្វាន់​នេះ​ចំនួន ២​គូ​ផង​ដែរ ​ដែល​ជា​ការ​ប្រកួត​បញ្ចប់​​ក្នុង​ពូល B ដោយ​ក្រុម​បាល់ទាត់​នារី​ ​ឥណ្ឌូណេស៊ី ប៉ះ ហ្វីលីពីន និង​ក្រុម​បាល់ទាត់​នារី វៀតណាម ប៉ះ ក្រុម​បាល់ទាត់​មីយ៉ាន់ម៉ា​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម
អត្ថបទថ្មី