ពេជ្រ អា​វី​ហ្សា ​ដាច់​ខាត​មិន​បេតីបុរស​ជា​អ្នក​សិល្បៈ​​

  • 2018-07-16 02:01:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សាច់​ស​ខ្ចី​ ពេជ្រ អា​វី​ហ្សា ប្រាប់​ថា គ្មាន​និស្ស័យ​​ទាល់​តែ​សោះ​លើ​បុរស​ជា​អ្នក​រង្វង់​សិល្បៈ​ដូច​គ្នា។ បើ​ទោះ​បុរស​រូប​នោះ​ក្មេង សង្ហា សម្បូរទ្រព្យ​យ៉ាង​ណា ក៏​រូប​នាង​មិន​ស្រលាញ់​វិញ​ដែរ ព្រោះនាង​ពេញ​ចិត្ត​លើ​បុរស​ជា​អ្នក​ក្រៅ​រង្វង់​សិល្បៈ​ជាង ។

តារា​សម្ដែង​រូប​នេះ​ បន្ត​ថា មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​រូប​នាង​គ្មាន​ចិត្ត​ចង់​បង្កើត​ស្នេហា​ជាមួយ​អ្នក​សិល្បៈ​ដូច​គ្នា ដោយ​សារ​ ពេល​បែក​គ្នា​ទៅ​ នាំ​តែ​ពិបាក​ធ្វើ​ការ​ជាមួយ​គ្នា ព្រោះ​អ្នក​សិល្បៈ​តែង​មាន​ការងារ​ខ្លះ​ ត្រូវ​ថត​ប៉ះ​ជាមួយ​គ្នា។ ដូច្នេះ​បើ​បែក​បាក់​គ្នា​ទៅ នាំ​តែ​ខាត​ដៃគូ​សម្ដែង ពិបាក​មើល​មុខ​គ្នា​ប៉ុណ្ណោះ ​​ម្ល៉ោះ​ហើយ ​អា​វី​ហ្សា សុខ​ចិត្ត​រាប់​អាន​គ្នា​ជាមួយ​អ្នក​សិល្បៈ​​ដូច​បង​ប្អូន​វិញ​ ល្អ​ជាង។

តារា​និយម​ភាព​សិច​ស៊ី​ និយាយ​ថា បុរស​ក្នុង​ក្តី​សុបិន​ដែល​នាង​ស្រលាញ់​ ជា​មនុស្ស​ពូកែ​ខាង​ជំនួញ មិន​ចូល​ចិត្ត​ដើរ​លេង​ដាច់​យប់ មាន​ភក្ដី​ភាព​ចំពោះ​ស្នេហា ព្រម​ទាំង​ចេះ​ផ្ដល់​តម្លៃ​ដល់​ក្រុម​គ្រួសារ និង​រូប​នាង​ផង​ដែរ។

ក្រោយបែកបាក់ជាមួយគូសេ្នហ៍ដែលប្រើហិង្សាលើនាង ​មាន​បុរស​សម្បូរប្រាក់​ជា​ច្រើន​លង់​ស្នេហ៍​លើ​ស្រី​ស្អាត វ័យ​២៩​ឆ្នាំ តែ​អាវីហ្សា​ បាន​បដិសេធ​ទាំង​អស់ ព្រោះ​គ្មាន​និស្ស័យ ម្យ៉ាងទៀត ពេល​នេះ​នាង​មិន​ទាន់​គិត​គូ​រលើ​រឿង​នេះ​​ទេ​ ​និងចង់​ផ្តោតលើ​ការងារ​ច្រើន​ជាង៕

អត្ថបទ៖ លឹម សុនា