មក​ស្គាល់​កីឡា​ការិនី​ខ្មែរ​កូន​កាត់​៣​នាក់​​ដ៏​ស្រស់​ស្អាត​​​

  • 2018-07-23 00:21:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​កម្ពុជា​មាន​កីឡាករ​ កីឡា​ការិនី​កូន​កាត់​ជា​ច្រើន​នាក់​ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស​ក្នុង​នោះ​កីឡា​ការិនី​៣​​នាក់​ដែល​បាន​ចូល​រួម​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្នុង​ការ​ចេញ​ទៅ​ប្រកួត​​លើ​ឆាក​អន្តរជាតិ។ កីឡា​ការិនី​ទាំង​៣​នាក់​នោះ​មិន​ត្រឹម​តែ​មាន​សមត្ថភាព​ផ្នែក​កីឡា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​សូម្បី​​​រូប​កាយ​ក៏​ស្រស់​ស្អាត​ត្រូវ​បាន​មហាជន​ចាប់​អារម្មណ៍​ថែម​ទៀត។

កញ្ញា​ Sandra Hill

កីឡា​ការិនី​បាល់ទាត់​ខ្មែរ-​អូស្ត្រាលី​ កញ្ញា​ Sandra Hill​ បាន​មក​ចូល​រួម​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​នារី​កម្ពុជា​កាល​ពី​ពាក់​កណ្តាល​ខែ​មិថុនា​កន្លង​ទៅ​នេះ​ដើម្បី​តំណាង​ឲ្យ​កម្ពុជា​ចូល​រួម​ប្រកួត​ពាន​រង្វាន់​នារី​កម្រិត​អាស៊ាន​ AFF Women's Championship​ ឆ្នាំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ កីឡា​ការិនី​ដែល​ជា​ក្មួយ​ស្រី​របស់​លោក​ ប្រាក់ សុវណ្ណារ៉ា​​លេង​ឲ្យ​ក្រុម​នារី​កម្ពុជា​បាន​៤​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដែល​រួម​ចំណែក​ឈ្នះ​ក្រុម​នារី​ទីម័រ​ខាង​កើត​ ១២-០ ប៉ុន្តែ​ចាញ់​៣​ប្រកួត។ កញ្ញា​​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​កម្រិត​គុណភាព​ខ្ពស់​ជាង​កីឡា​ការិនី​កម្ពុជា​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត​គួរ​ឲ្យ​ចាប់​អារម្មណ៍។

កញ្ញា​ Tubb Casandre Nicole​

​កីឡា​ការិនី​ខ្មែរ​កាត់​​អាមេរិក​កញ្ញា​​ Tubb Casandre Nicole ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​ខ្លាំង​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​​ដែល​បាន​ចូល​​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​កាល​ពី​ឆ្នាំ​២០១៧។ ​កីឡា​ការិនី​រូប​នេះ​​មាន​ជំនាញ​កីឡា​តេក្វាន់ដូ​​ និង​ឈ្នះ​​មេដាយ​សំរឹទ្ធ​ជូន​ជាតិ​។ គ្រូ​បង្ហាត់​តេក្វាន់ដូ​កម្ពុជា​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​​លោក​ Choi Yong Sok រំពឹង​ថា​ កីឡា​ការិនី​រូប​នេះ​​នឹង​ក្លាយ​ជា​ធនធាន​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ក្នុង​ការ​ចូល​រួម​ប្រកួត​​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ទីក្រុង​តូក្យូ​​ប្រទេស​ជប៉ុន​ឆ្នាំ​២០២០។​

កញ្ញា​ Ka Andrea Daravy

​កីឡា​ការិនី​វាយ​កូន​បាល់​កម្ពុជា​ Ka Andrea Daravy បាន​ចូល​រួម​តំណាង​ឲ្យ​ជម្រើស​ជាតិ​កម្ពុជា​លើ​ប្រភេទ​កីឡា​វាយ​កូន​បាល់​ច្រើន​ឆ្នាំ​ហើយ។ កីឡា​ការិនី​កើត​នៅ​ប្រទេស​បារាំង​ដែល​មាន​ឪពុក​ម្តាយ​ជា​ខ្មែរ​​រៀន​ជំនាញ​ទី​ផ្សារ​នៅ​សាកល​ San Francisco សហរដ្ឋ​អាមេរិក។ កីឡា​ការិនី​រូប​នេះ​ធ្លាប់​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម​២​ដង​ហើយ​គឺ​ឆ្នាំ​​២០១៥​ និង​២០១៧។ កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ​ កញ្ញា​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​​លើ​វិញ្ញាសា​វាយ​ទោល​ដើម្បី​ជូន​ជាតិ។

អត្ថបទ៖ ជាន ចាន់រ៉ា