ភូមា អញ្ជើញ សូរ្យ អេនណា ​ទៅ​គ្រង​ឈុត​កូន​​ក្រមុំ ផ្សាយ​ពី​ទេសចរណ៍​វប្បធម៌

  • 2018-07-12 06:44:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ស្ដី​ពី​សម្លៀក​បំពាក់​​ប្រពៃណី​ភូមា​ជា​ច្រើន​សន្លឹក ត្រូវ​បាន​​កញ្ញា សូរ្យ អេនណា ប្រធាន​ក្រុម​ម៉ូដែល​"តារា​រះ​​ថ្មី​កម្ពុជា" ​ផ្ញើ​មក​កាន់​Sabay ដោយ​នាង​បាន​ប្រាប់​ថា រូបភាព​ទាំង​នោះ​គឺ​ជា​សកម្មភាព​របស់​នាង គ្រា​ដែល​​ត្រូវ​បាន​ប្រទេស​ភូមា​អញ្ជើញ​ទៅ​ថត​សម្លៀក​បំពាក់​ប្រពៃណី​ដើម្បី​ផ្សាយ​ពី​ទេសចរណ៍​វប្បធម៌​ឲ្យ​ប្រទេស​មួយ​​នេះ ព្រម​ទាំង​ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ។

សូរ្យ អេនណា បាន​​ឲ្យ​ដឹង​ថា ដោយសារតែ​នាង​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​ក្រុម​ម៉ូដែល​នៅ​ប្រទេស​​ភូមា ទើប​ធ្វើ​ឲ្យ​មាន​ការ​អញ្ជើញ​នាង​ទៅ​ថត​សម្លៀក​បំពាក់​ប្រពៃណី​ដើម្បី​ផ្សាយ​ពី​ទេសចរណ៍​វប្បធម៌​របស់​ប្រទេស​នេះ ដើម្បី​ឲ្យ​ពិភព​លោក​បាន​​ដឹង​កាន់​​តែ​ច្បាស់។ នាង​ថា រូបភាព​ទាំង​នោះ​ក្រសួង​ទេសចរណ៍​ក៏​ដូច​ជា​បណ្ដាញ​សារព័ត៌មាន​នៃ​ប្រទេស​ភូមានឹង​ផ្សព្វផ្សាយ​ជា​សាធារណៈ ទៅ​កាន់​ពិភពលោក ក្នុង​ន័យ​ទាក់​ទាញ​ទេសចរណ៍​មក​ទស្សនា​ប្រទេស​មួយ​​នេះ​កាន់​តែ​ច្រើន។ ទន្ទឹមនឹង​ការ​ថត​គ្រង​ឈុត​កូន​​ក្រមុំ​ភូមា សូរ្យ អេនណា ក៏​បាន​នាំ​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​ទៅ​ថត​​​ផង​ដែរ ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​វប្បធម៌​ជាតិ​​គ្នា​ទៅ​វិញ​ទៅ​មក។

ទីតាំង​ដែល សូរ្យ អេនណា ទៅ​ថត​នោះ គឺ​ស្ថិត​ក្នុង​វត្ត Shwe Dagon ដែល​ជា​​កន្លែង​ទេសចរណ៍​ល្បី​​មួយ​នៃ​ប្រទេស ភួមា ហើយ​ម៉ូដែល ដែល​ថត​ជា​មួយ​នាង គឺ​ជា​ម៉ូដែល​របស់​ប្រទេស​ភូមា​តែ​ម្ដង។

ចង់​ដឹង​ថា​​ឈុត​កូនក្រមុំ​ប្រពៃណី​ជាតិ​ភូមា គ្រង​ដោយ​កញ្ញា សូរ្យ អេនណា មាន​សម្រស់​ស្រស់​ស្អាត​បែប​ណា​សូម​ទស្សនា​ទាំង​​អស់​គ្នា៕

អត្ថបទៈ ស៊ុនហួត

រូបភាព៖ ផ្តល់ដោយ សូរ្យ អេនណា