ដួង វីរៈសិទ្ធ បញ្ជាក់រឿងអន់ចិត្តជាមួយ នី រតនា ដល់ថ្នាក់មើលមុខគ្នាមិនចំ
- 2018-07-13 07:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដួង វីរៈសិទ្ធ បញ្ជាក់រឿងអន់ចិត្តជាមួយ នី រតនា ដល់ថ្នាក់មើលមុខគ្នាមិនចំ
ចន្លោះមិនឃើញ
កន្លងមកមានព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយថា ម្ចាស់ជយលាភីក្នុងកម្មវិធីប្រឡងចម្រៀង I Am a Singer Cambodia រដូវកាលទី១ ដួង វីរៈសិទ្ធ មានរឿងអាក់អន់ចិត្ត និងមើលមុខគ្នាមិនចំជាមួយ នី រតនា ម្ចាស់ពាន Cambodian Idol ។ ចំពោះមូលហេតុនៃការអន់ចិត្តនោះ ព្រោះតែអ្នកទាំងពីរច្រៀងបទ"ស្ទឹងសែនប៉ារីស" ដូចគ្នា បង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក។
ជុំវិញរឿងរ៉ាវនៃការចុះផ្សាយនេះនេះ ដួង វីរៈសិទ្ធ បានបកស្រាយថា មិនមែនជាការពិតឡើយ លោក និង នី រតនា ពុំមានបញ្ហាល្អក់កករ ឬ អន់ចិត្តដល់ថ្នាក់មើលមុខគ្នាមិនចំនោះទេ។ គ្រាន់តែថាមួយរយៈនេះមិនសូវពេលវេលាបានជួបគ្នា ដោយសារម្នាក់ៗមានការងាររវល់រៀងៗខ្លួន។
ម្ចាស់បទ"ទឹកភ្នែកព្រាននារី" និយាយថា៖" ពួកយើងយកបទចម្រៀងពីដើម "ស្ទឹងសែនប៉ារីស" មកច្រៀង មិនមានន័យថា យើងទាំងពីរនាក់ចង់វាស់ស្ទង់សំឡេង អ្នកណាពីរោះជាងអ្នកណា គឺអត់ទេ ខ្ញុំស្រឡាញ់បទហ្នឹង ខ្ញុំក៏យកមកច្រៀងទៅ រតនា ស្រឡាញ់យកមកច្រៀងដែរទៅ ហើយសុំបញ្ជាក់ ខ្ញុំ និងគាត់អត់មានរឿងអន់ចិត្តនឹងគ្នាអ្វីទេ ពួកយើងនៅតែរាប់អានគ្នាដដែល"។
ចំណែកឯ នី រតនា វិញកន្លងមកក៏ធ្លាប់បញ្ជាក់ដែរថា រវាងខ្លួន និង ដួង វីរៈសិទ្ធ អត់មានរឿងអាក់អន់ចិត្ត ដល់ថ្នាក់មើលមុខគ្នាមិនចំនោះទេ ពីមុនស្រឡាញ់រាប់គ្នាបែបណា ពេលនេះនៅតែដដែល គ្រាន់តែថាម្នាក់ៗមានការងាររវល់រៀងៗ ទើបមិនមានពេលបានជួបគ្នា។