អ្នក​ប្រើ​ហ្វេកប៊ុក​គួរ​ប្រយ័ត្ន មុន​ចុច​លើ link ទាំង​នេះ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ខាត​បង់(វីដេអូ)

  • 2018-07-16 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ មាន​ករណី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ធំៗ ទាក់​ទង​និង​សុវត្ថិភាព​អ៊ីនធឺណិត​របស់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេកប៊ុក​នៅ​កម្ពុជា ជាក់​ស្ដែង​ដូច​ជា ករណី​បន្លំ URLធ្វើ​ជា​ការ​ផ្ញើ​ជា​វីដេអូ​លក្ខណៈ​ជា YouTube នៅ​ក្នុង​ Messenger ដែល​មាន​បង្កប់​នូវ​គោល​បំណង​បំភាន់​ដើម្បី​លួច​យក​គណនី​ហ្វេសប៊ុក​របស់​អ្នក។

Facebook Video spam

តាម​ប្រភព​ព័ត៌មាន​ពី Camcert ការិយាល័យ​ឆ្លើយ​តប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ​បាន​ឲ្យ​ដឹង​ថា វិធី​នេះ​វា​មិនមែន​ជា​មេរោគ​អ្វី​នោះ​ទេ ប៉ុន្តែ​ជា​លក្ខណៈ Facebook Video spam ដែល​មាន​គោល​បំណង​ដើម្បី​លួច​យក​គណនី​ហ្វេសប៊ុក​របស់​អ្នក​ ឬ​អាច​ហៅ​ថា​ជា​លក្ខណៈ Phishing។

បើ​សិន​ជា​អ្នក​បញ្ចូល​នូវ E-mail និង Password នោះ​គណនី​របស់​អ្នក​នឹង​ត្រូវ​បាន​លួច​ជា​មិនខាន។ សូម​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ កុំ​ឲ្យ​ចាញ់​ការ​បោក​បញ្ឆោត​ណាមួយ​ឲ្យ​សោះ។

វា​អាច​ចាប់ផ្ដើម​ដំបូង​ដោយសារ​តែ​មាន​គណនី​ហ្វេសប៊ុក​ណា​មួយ​ត្រូវ​បាន​គេ​លួច​យក បន្ទាប់មក​គេ​អាច​ប្រើប្រាស់​គណនី​លួច​មួយ​នេះ ដើម្បី​ធ្វើការ​បញ្ជូន Fake Facebook video ទៅ​ក្នុង Messenger ​មិត្តភក្តិ​របស់​អ្នក។

interface បន្លំ​ភ្នែក ដែល​តម្រូវ​ឲ្យ​អ្នក​ដាក់​លេខ​សម្ងាត់ | រូបភាព៖ Camcert

អាន​អត្ថបទ​បន្ត៖

អត្ថបទ៖ រក្សា