បង្កើតគណនីកម្សាន្ត FireStorm ក្នុងពិព័រណ៍ ITET ទទួលបានរង្វាន់ភ្លាមៗ
- 2014-11-14 20:56:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្កើតគណនីកម្សាន្ត FireStorm ក្នុងពិព័រណ៍ ITET ទទួលបានរង្វាន់ភ្លាមៗ
ចន្លោះមិនឃើញ
រង្វាន់ជាលេខកូដសម្រាប់បញ្ចូលក្នុងសេវាកម្សាន្ត FireStorm ដើម្បីប្ដូរយករង្វាន់ជាសព្វាវុធប្រយុទ្ធទំនើបៗ ខ្លាំងៗ និងឡូយៗជាច្រើនសន្លឹក បានត្រៀមរួចជាស្រេចសម្រាប់ប្រគល់ជូនទស្សនិកជនបច្ចេកវិទ្យាដែលបានមកចូលរួមក្នុងពិព័រណ៍ ITET 2014 នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
អាន៖ កុំព្យូទ័រ Sabay ចំនួន ១៨ គ្រឿងរៀបចំរួចជាស្រេចសម្រាប់ទស្សនិកជន ITET 2014
ពិតជាងាយណាស់ក្នុងការទទួលយកលេខកូដនេះពីសេវាកម្សាន្ត FireStorm។ ប្រិយមិត្តគ្រាន់តែធ្វើការបង្កើតគណនីកម្សាន្ត FireStorm នៅស្តង់ Sabay ក្នុងពិព័រណ៍ ITET 2014 ក្រុមការងារសេវាកម្សាន្តនឹងបញ្ចូលលេខកូដរង្វាន់នោះទៅក្នុងគណនីរបស់ប្រិយមិត្តភ្លាម។
កាន់តែអស្ចារ្យជាងនេះទៅទៀតនោះគឺថា បន្ទាប់ពីបង្កើតគណនីកម្សាន្ត FireStorm រួចហើយ ប្រិយមិត្តគ្រាន់តែចំណាយពេលសាកល្បងកម្សាន្តបង្កើនកម្រិត Level តួអង្គប្រយុទ្ធរបស់អ្នកឲ្យដល់កម្រិត Level 5 នោះប្រិយមិត្តនឹងទទួលបានបានអាវយឺតដ៏ស្រស់ស្អាតមួយភ្លាមផងដែរ។ រង្វាន់មានសម្រាប់តែអ្នកកម្សាន្តថ្មីៗហ្នឹង អត់មានរង្វាន់សម្រាប់អ្នកកម្សាន្តជើងចាស់ទេ?
អាន៖ Age Of Naga និង Avatar ផ្ដល់រង្វាន់ពិសេសៗជាច្រើនក្នុងពិព័រណ៍ ITET 2014 បីថ្ងៃនេះ
រង្វាន់មានដូចគ្នាហ្នឹង! សម្រាប់អ្នកជើងចាស់វិញកាន់តែស្រួលទៅទៀត! អ្នកកម្សាន្តដែលមានតួអង្គប្រយុទ្ធមានកម្រិតចាប់ពី Level 30 ឡើងទៅ គ្រាន់តែមក Log In បង្ហាញតួអង្គប្រយុទ្ធឲ្យក្រុមការងារសេវាកម្សាន្ត FireStorm ឃើញ ប្រិយមិត្តនឹងទទួលបានអាវយឺត Sabay មួយផងដែរពីក្រុមការងារ FireStorm។
ក្រៅពីការចែករង្វាន់ហ្វ្រីៗបែបនេះ សេវាកម្សាន្ត FireStorm ក៏បានរៀបចំការប្រកួតទាំងវគ្គប្រយុទ្ធ PVE និង PVP ដើម្បីផ្ដល់ឱកាសឲ្យអ្នកកម្សាន្តបានសាកល្បងសមត្ថភាពប្រយុទ្ធ ផ្លាស់ប្ដូរបទពិសោធន៍រវាងគ្នាទៅវិញទៅមក ក៏ដូចជាបង្កើនទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធផងដែរ។
អត្ថបទ៖ ភីឆាយ