មក​មើល វីដេអូ​ប្រធានាធិបតី​បារាំង Macron បង្ហាញ​ក្បាច់ Dab ជាមួយ Pogba និង Mendy

  • 2018-07-16 12:26:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ប្រធានាធិបតី​បារាំង Emmanuel Macron កាល​ពី​យប់​ម្សិលមិញ​ត្រូវ​បាន​គេ​មើល​ឃើញ​ បង្ហាញ​ការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​របស់​ខ្លួន ក្រោយ​ក្រុម​មាន់​គក​បារាំង​បាន​យក​ឈ្នះ​ក្រូអាត ក្នុង​លទ្ធផល ៤ ទល់​នឹង ២ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup។

យ៉ាង​នេះ​ក្ដី លោក​ប្រធានាធិបតី Macron មិន​ត្រឹម​តែ​អបអរ​នៅ​កន្លែង​ទស្សនា​របស់​លោក​នៅ​កីឡដ្ឋាន​នោះ​ទេ។ លើស​ពី​នេះ លោក​ថែម​ទាំង​បាន​ចូល​រួម​អបអរ​ដោយ​ផ្ទាល់​ជាមួយ​ក្រុម​កីឡាករ​បារាំង​ដល់​បន្ទប់​ផ្លាស់​សំលៀកបំពាក់​របស់​ក្រុម​ជម្រើស​ជាតិ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ក្នុង​អំឡុង​ពេល​អបអរ​នោះ លោក​ប្រធានាធិបតី​វ័យ ៤០ ឆ្នាំ ថែម​ទាំង​បាន​បង្ហាញ​ក្បាច់ Dab ជាមួយ​ខ្សែ​ការពារ​ស្លាប Benjamin Mendy និង​ខ្សែ​បម្រើ Paul Pogba ទៀត​ផង។

ខាង​ក្រោម​ជា​វីដេអូ​ដែល​លោក Macron បាន​បង្ហាញ​ក្បាច់ Dab ជាមួយ Mendy និង Pogba៖៕

ប្រភព៖ YouTube   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី